ស្ពតទាំង 3 របស់ Apple ធ្វើអោយអ្នកមិនដាច់ចិត្តពី iPhone 6s (VDO)

ស្ពតទាំង 3 របស់ Apple ធ្វើអោយអ្នកមិនដាច់ចិត្តពី iPhone 6s (VDO)

Apple បានបញ្ចេញដាក់លក់ iPhone 6s អស់រយៈពេលជាងមួយខែកន្លងមកហើយ ថ្មីៗ នេះក្រុមហ៊ុន Apple បានចេញស្ពតពាណិជ្ជកម្ម 3 ព្រមគ្នា ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកកំពុងតែប្រើប្រាស់ iPhone 6s មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្ពតនីមួយៗ បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យដែលបានបំពាក់ទៅលើតួរខ្លួនរបស់វា ដូចជាបង្ហាញពីការថតរូបជាមួយនឹងកាមេរ៉ាក្រោយ​ទំហំ 12 មេហ្គាភិចសែល អាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អ និងថតជាវីដេអូកម្រិត 4K ផងដែរ។ អ្វីដែលពិសេសនោះកាមេរ៉ាមុខរបស់វាមានរហូតដល់ទៅ 5 មេហ្គាភិចសែល អាចចាប់យករូបភាពបានយ៉ាងច្បាស់នៅពេលយើងស្ថិតនៅកន្លែងងងឹតជាមួយនឹង​ Flash មុខ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនមួយនេះ។ លើសពីនេះទៀតនោះយើងអាចប្រើជាមួយនឹងប្រព័ន្ធ Siri បានកាន់តែលឿនជាងមុនដោយគ្រាន់តែចុចលើប៊ូតុង Home ពីរដងប៉ុណ្ណោះ។

---------------------------------------
ដោយ: ខន សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្ពតទាំង 3 របស់ Apple ធ្វើអោយអ្នកមិនដាច់ចិត្តពី iPhone 6s (VDO)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្ពតទាំង 3 របស់ Apple ធ្វើអោយអ្នកមិនដាច់ចិត្តពី iPhone 6s (VDO)

ចុះថ្ងៃទី 26 តុលា ឆ្នាំ 2015 ម៉ោង 11:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ