ពលរដ្ឋ​ម្នាក់​និង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ទាហាន​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​ខ្លួន

ពលរដ្ឋ​ម្នាក់​និង​ជំនួយការ​របស់​លោក ម៉ៅ មុនីវណ្ណ អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កងកម្លាំង​បញ្ជាការ​វរៈសេនាតូច​២១២ នៅ​ឃុំ​ទន្ទូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការ​ស្រុក។

ជំនួយការ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក ឈុន វុត្ថា ដែល​ត្រូវ​កងកម្លាំង​បញ្ជាការ​វរៈសេនា​តូច​២១២ ឃាត់​ខ្លួន ថ្លែង​នៅ​ថ្ងៃ​ទី​២៦ តុលា ថា លោក​ត្រូវ​កងកម្លាំង​បញ្ជាការ​នេះ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ដដែល ក្នុង​គ្រា​ដែល​លោក​ទៅ​ជួប​សួរ​នាំ​ករណី ដែល​ពលរដ្ឋ​អ្នក​ដឹក​អុស​បាន​ផ្ដល់​ដំណឹង​ពី​កង​កម្លាំង​ដដែល​បាន​ចាប់​ខ្លួន និង​ឃាត់​រថយន្ត កាល​ពី​យប់​ថ្ងៃ​ទី២៥ ខែ​តុលា ដាក់​ក្នុង​បន្ទាយ​នោះ។ លោក ឈុន វុត្ថា បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ គឺ​ចោទ​លោក​ថា​ជា​គណបក្ស​ប្រឆាំង។

ករណី​នេះ អ្នក​ដឹក​អុស ឈ្មោះ លឹម សៅ ដែល​អះអាង​ថា កងកម្លាំង​បញ្ជាការ​វរៈសេនា​តូច​២១២ បាន​ស្ទាក់​ទារ​លុយ​គាត់​១​ម៉ឺន​រៀល ហើយ​លោក​ឲ្យ​តែ​៥​ពាន់​រៀល ពេល​នោះ​ហើយ​ដែល​កងកម្លាំង​បាន​ឃាត់​ខ្លួន​លោក​និង​រថយន្ត​ដឹក​អុស​តែ​ម្ដង។

បន្ទាប់​ពី​ឃាត់​ខ្លួន​លោក​មួយ​យប់​ដាក់​ក្នុង​បន្ទាយ​បញ្ជាការ​វរៈសេនា​តូច​២១២ អ្នក​ទាំង​ពី​ត្រូវ​គេ​បញ្ជូន​ទៅ​អធិការ​ស្រុក​មេមត់​នៅ​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ទី​២៦ តុលា​នេះ ប៉ុន្តែ​នៅ​មិន​មាន​លទ្ធផល​ថា​យ៉ាង​ណា​នៅ​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។