មហាសេដ្ឋី​អាម៉េរិក Donald Trump ថា​បើ​ទុក​មេដឹកនាំ​ផ្ដាច់​ការ​ប្រសើរ​ជាង​ស្ថានការណ៍​សព្វ​ថ្ងៃ​

តាម​ប្រសាសន៍​របស់​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​នាំមុខ​គេ​របស់​អាម៉េរិក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​​និយាយ​ថា ពិភព​លោក​នេះ​អាច​មាន​ភាព​ប្រសើរ​ជាង​សព្វ​ថ្ងៃ​ប្រសិន​បើ​មេដឹកនាំ​ផ្ដាច់​​ការ​ដូច​ជា​លោក​ Saddam Hussein និង​លោក Moamar Gaddafi នៅ​មាន​ជីវិត​កាន់​អំណាច​នៅ​ឡើយ។