អាជ្ញាធរខេត្តរតនគិរី រៀបចំពិធីប្រណាំងទូក «ង» សាកល្បងក្នុងបឹងកន្សែង ទីរួមក្រុងបានលុង

រតនគិរី ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ អាជ្ញាធរខេត្តរតនគិរី រៀបចំពិធីប្រណាំងទូក «ង» សាកល្បងក្នុងបឹងកន្សែង នៅទីរួមក្រុងបានលុង ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានលោកប៊ូ ថង ប្រធានគណៈកម្មាការទី៤ ព្រឹទ្ធសភា លោកថង សាវុន អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង អាវុធហត្ថខេត្ត ព្រមទាំងនាយ ពលអាវុធហត្ថខេត្តរតនគិរី ជាច្រើននាក់។

 គួរបញ្ជាក់ផងដែរថា មុននឹងពិធីប្រណាំងទូក «ង»នេះដែរ ក៏មានការជ័យយន្តោតាមបែបព្រះពុទ្ធសាសនា សុំសេចក្តីសុខសប្បាយ នៅទីសក្ការៈបូរជាលោកតាជួង។  បើតាមគណៈកម្មាធិការ ប្រណាំងទូក «ង» ប្រាប់ឲ្យដឹងថា ទូក«ង»ទី១ ឈ្មោះ «យុវជនតេជោ សែនជ័យ បារមីរស្មីឦសាន» និងទូក«ង»ទី២ ឈ្មោះ «រតនៈឦសានតេជោសែនជ័យ» បារមីតាជួងដោយ គណៈកម្មាការប្រណាំង សាកល្បងប្តូរខ្សែទឹកគ្នាទៅវិញទៅមក។

ការណ៍ប្រណាំសាកល្បងនេះ គឺដើម្បីត្រៀមខ្លួនយកទូក«ង»ឈ្មោះ «យុវជនតេជោសែនជ័យបារមីរស្មីឦសាន» របស់កងរាជអាវុធហត្ថខេត្ត ទៅប្រណាំងជាមួយទូក«ង» មកពីបណ្តាខេត្តផ្សេងៗទៀត របស់អាវុធហត្ថទូទាំងប្រទេស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេវ៉ៃកូ ទីរួមខេត្តស្វាយរៀង។ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក ថង សាវុន អភិបាល ខេត្តរតនគិរី ឲ្យ អង្គភាពផ្សេងៗទៀត ធ្វើទូក«ង»ឲ្យ បានច្រើនសម្រាប់ ប្រកួតប្រជែង ជាមួយបណ្តាខេត្តផ្សេងៗ ។

លោកថា ដោយមានការសន្យា ឧបត្ថម្ភពី លោកឧកញ៉ា លាង ច័ន្ទមុន្នី តំណាងក្រុមហ៊ុន ទ្រី ភាព និងសម្បុរសជននានា សំរាប់ខេត្តរតនគិរី និងខិតខំធ្វើទូក«ង» ឲ្យបាន៦-៧គ្រឿងនាឆ្នាំក្រោយ។

រួចហើយ នៅឆ្នាំបន្តបន្ទាប់ ហៅទូកងមកពីបណ្តាខេត្តផ្សេងៗ ដូចជាព្រះវិហា ស្ទឹងត្រែង មកប្រណាំង នៅបឹងកន្សែងទីរូមក្រុងបានលុង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងមកពីបណ្តាខេត្ត ផ្សេងៗទស្សនា និងសម្រាប់ត្រៀមខ្លួនចូលរួមពិធីបុណ្យអ៊ុំទូកនៅរាជធានីភ្នំពេញផងដែរ។  

គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តរតនគិរី នេះជាលើកទី១ ហើយដែលអាជ្ញាធរខេត្ត បានរៀបចំពិធីប្រណាំងទូក«ង» សាកល្បងនៅបឹងកន្សែង ទីរួមក្រុងបានលុង។ ពិធីនេះបានបញ្ចប់ទៅ ក្រោមបរិយាកាសសប្បាយរីករាយ ហើយកីឡាករទូក «ង» ទាំង២ខាងលើនេះ បានទទួលថវិកា ឧបត្ថម្ភពីលោក ថង សាវុន អភិបាលខេត្តរតនគិរីផងដែរ៕