ចៅសង្កាត់ព្រែកថ្មី នាំយុវជន មន្ត្រីរាជការចុះ ធ្វើអនាម័យ សំអាតបរិស្ថាន នៅលើស្ពាន ឆ្លងទន្លេបាសាក់ តាខ្មៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានដឹកនាំយុវជន សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ចូលរួមធ្វើអនាម័យ បរិស្ថាន លើស្ពានឆ្លង ទន្លេបាសាក់ តាខ្មៅ-ព្រែកថ្មី តាមដងផ្លូវ និងរង្វង់មូលស្ពាន ត្រើយខាងកើត ។

លោក លីវ វណ្ណថេង បានលើកឡើងថា ដោយពិនិត្យឃើញថា នៅលើស្ពាន និងតាមដងផ្លូវ ជុំវិញរង្វង់មូលផ្លូវ កៅស៊ូថ្មី មានកាកសំណល់ សំរាមហោះហើរ ពាសវាលពាសកាលតាមដងផ្លូវ ឃើញដូច្នេះអាជ្ញាធរសង្កាត់ ទទួល បានការណែនាំ ពីលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ លោក និងកម្លាំងយុវជន ដើររើសសំរាម កាយកាក សំណល់ខ្សាច់ គ្រួស និងធ្វើការបោសសំអាត វេចខ្ចប់អោយបានល្អប្រឡើងវិញ ចៀសវាងការប៉ះពាល់ ដល់អ្នក ដំណើរ ដែលឆ្លងកាត់តាមផ្លូវនេះ ។

លោកចៅសង្កាត់ បានលើកឡើងទៀតថា នៅលើស្ពាន និងតាមដងផ្លូវ ពិសេសម្តុំរង្វង់មូលនេះ នៅពេលមានខ្យល់ ធ្វើអោយសំរាម ឬកាកសំណល់ហោះហើរ ទៅលើអ្នកដំណើរ លើផ្ទះអ្នកស្រុក ដែលរស់នៅតាមដងផ្លូវ ក្បែរស្ពាន ប៉ះពាល់ដល់សុខភាពរបស់គាត់ ។

លោក លីវ វណ្ណថេង បានបញ្ជាក់ថា មិនត្រឹមតែធ្វើ ការសំអាតសំរាម កាកសំណល់នៃសំណង់ប៉ុណ្ណោះទេ លោក និងក្រុមយុវជន កាត់ស្មៅសួនរង្វង់មូលអោយ ល្អស្អាត ស័ក្តិសមនឹងសួនច្បាររាជធានី។ ម្យ៉ាងទៀតតំបន់ព្រែកថ្មីនេះ ចាប់តាំងពីរាជរដ្ឋាភិបាល ស្ថាបនាផ្លូវថ្មី (ផ្លូវថៃហ្គ័រព្រែកថ្មី) នេះមក មានភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ យ៉ាងមមាញឹក ដូចនេះអាជ្ញាធរសង្កាត់ ចុះធ្វើអនាម័យ សំអាតបរិស្ថាន អោយសមនឹងស្ពានថ្មី ផ្លូវល្អស្អាត មាន សោភ័ណ្ឌភាព ជាទីក្រុងបៃតង ។

ជាមួយគ្នានេះ តបតាមការ ចង្អុលបង្ហាញពីលោកអភិបាលខណ្ឌច្បារអំពៅ លោកក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលមកស្ទូចត្រី នៅលើស្ពាននេះ សូមមេត្តាកុំមកស្ទូវតទៅទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់ ចរាចរ ខណ:បងប្អូនវាត់សន្ទូចមក ធ្វើអោយអ្នកដំណើរគេចទៅប៉ះពៀរគ្នា កើតជាគ្រោះថ្នាក់ ចរាចរនៅថ្ងៃណាមួយ មិនខាន ។

លោកចៅសង្កាត់បញ្ជាក់ថា  សកម្មភាពនេះ ចាត់ទុកជាការបំផុសស្មារតី ដល់ប្រជាពលរដ្ឋ អោយចូលរួម ទាំងអស់ គ្នារក្សាអនាម័យ កុំចោលសំរាមពាសពាសកាល តាមដងផ្លូវតទៅទៀត ៕