ជួបជាមួយ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី Loyalty Card របស់ អ័រ​គីដេវីឡា នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​ចុង​ខែនេះ!

ភ្នំពេញ៖ ពិតជាសប្បាយរីករាយជាមួយនឹង ការប្រកួតសម្លៀកបំពាក់ប្លែកៗ ដែលចូលរួមដោយសេរីក្នុងកម្មវិធី Loyalty Card របស់ អ័រគីដេវីឡា (ORKIDE VILLA) នាថ្ងៃសៅរ៍ ទី៣១ ខែតុលា និង ថ្ងៃអាទិត្យ ទី០១ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉ល។

លើសពីនេះទៅទៀតប្រិយមិត្តទាំងអស់គ្នានឹងបានជួបជាមួយកំពូលតារាចម្រៀងរ៉ុក ដែលពោរពេញដោយទឹកដមសំលេងដ៏ពិរោះរណ្ដាំចិត្ត កញ្ញា ឱក សុគន្ធកញ្ញា និងតារាក្នុងដួងចិត្តអ្នកផ្សេងទៀត ដូចជា លោក ករុណា ពេជ្រ និង លោក សុគន្ធ ថេរ៉ាយុ។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវកិត្តិយសទាំងអស់គ្នានឹងបានសណ្តាប់
ជាមួយពិធីករ ពិធីការីដែលពោរពេញដោយវោហារសព្ទ និងសម្រស់ស្រស់ផូរផង់ដូចជា កញ្ញា កែវ ចាន់និមល កញ្ញា ឌួង ហ្សូរីម៉ា លោក ហេង ពិសិទ្ធ និង លោក ជា វិបុល ដែលជាពិធីករ ពិធីការីដ៏ល្បីឈ្មោះទៀតផង។

អ្វីកាន់តែពិសេសនោះអតិថិជនទាំងអស់របស់ អ័រគីដេវីឡា នឹងទទួលបាននូវ Loyalty Card ដែលមានអត្ថប្រយោជន៍ដ៏សម្បូរបែប និងទទួលបានការបញ្ចុះតម្លៃ ដ៏ពិសេសនៅតាមហាងទំនិញនានាដូចជា ហាងគ្រឿងសង្ហារិម ហាងគ្រឿងអេឡិចត្រូនិក ហាងនាឡិកា ហាងលក់ឧបករណ៏ហាត់ប្រាណ បណ្ណាគារ កន្លែងកម្សាន្តសម្រាប់កុមារ ហាងកាហ្វេនិងភោជនីយដ្ឋានល្បីៗក្នុងរាជធានីភ្នំពេញ។ មិនត្រឹមតែសប្បាយរីករាយទេ ហើយអាចទទួលរង្វាន់ទៀត ដូចនេះសូមអតិថិជនទាំងអស់ អញ្ជើញចូលរួមដើម្បីកម្សាន្តសប្បាយជាមួយកម្មវិធីដ៍មហោឡារិកនេះទាំងអស់គ្នា…..!៕

ជួបជាមួយ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី Loyalty Card របស់ អ័រ​គីដេវីឡា នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​ចុង​ខែនេះ!