កម្លាំងអាវុធហត្ថ តាមចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ៦នាក់ ដកហូតថ្នាំ ៦កញ្ចប់និង កាំភ្លើងខ្លីមួយដើម

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍ សែនជ័យ បានបើកប្រតិបត្ដិការតាមបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ជាបន្ដបន្ទាប់ចំនួន៦នាក់ នៅក្នុងទឹកដីខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌដូនពេញ ព្រមទាំង ដកហូតថ្នាំញៀនចំនួន៦កញ្ចប់កាំភ្លើងខ្លីមួយ ដើម និងវត្ថុតាងមួយចំនួនទៀត ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែន ជ័យ លោកជឹម រិទ្ធី ដែលដឹកនាំប្រតិបត្ដិការ បង្ក្រាបករណីចែកចាយគ្រឿងញៀនដែល ធ្វើឡើងកាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៥ បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងរបស់លោកស្រាវជ្រាវ ហើយ ឈានទៅដល់ការចាប់ខ្លួននៅចំណុចភូមិប៉ ប្រកខាងត្បូង សង្កាត់កាកាប ដោយដកហូត ថ្នាំញៀនចំនួន២កញ្ចប់។

 ជនសង្ស័យទី១ ឈ្មោះចាន់ វីរៈ អាយុ ២៣ឆ្នាំ និងទី២ឈ្មោះប៉ែន រិទ្ធី អាយុ២១ឆ្នាំ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែន ជ័យ បានបញ្ជាក់ទៀតថា ក្រោយការចាប់ ខ្លួនជនសង្ស័យទាំងពីរនាក់ ត្រូវបានយកទៅ សួរនាំ រួចហើយនៅវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ កម្លាំង ជំនាញបានសហការជាមួយកម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជា ការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅ តាមចាប់ខ្លួនជនសង្ស័យ៤នាក់ផ្សេងទៀត នៅចំណុចមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូន ពេញ ដោយដកហូតថ្នាំញៀនចំនួន៤កញ្ចប់ កាំភ្លើងមួយដើម ជញ្ចីងសម្រាប់ថ្លឹងគ្រឿង ញៀននិងឧបករណ៍សម្រាប់ជក់មួយចំនួនផង ដែរ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះសេង តូម៉ា អាយុ៥១ឆ្នាំជាប្ដី ទី២ ឈ្មោះឆាង ស្រី ពៅ អាយុ៤០ឆ្នាំជាប្រពន្ធ ទី៣ឈ្មោះស៊ឹម ផានុត អាយុ១៩ឆ្នាំ និងម្នាក់ទៀត មិនទាន់ បញ្ជាក់អត្ដសញ្ញាណ ។

សម្រាប់វត្ថុតាងជាគ្រឿងញៀន និងឧប ករណ៍សម្រាប់ជក់ទាំងនេះ ត្រូវបានសមត្ថ កិច្ចរកឃើញនៅពេលដែលចុះឆែកឆេរក្រោម ការដឹកនាំពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅផ្ទះជនសង្ស័យស្ថិតនៅ ផ្ទះលេខ៣១០ ក្រុម១០ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្រោយបញ្ចប់ប្រតិបត្ដិការបង្ក្រាបករណី ចែកចាយគ្រឿងញៀនខាងលើនេះ ជនសង្ស័យ ទាំង៦នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅ កាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕