លោក ប៊ុន ហុន ចុះសួរសុខទុក្ខស្ត្រី សម្រាលកូន ៨គ្រួសារ នៅព្រៃកប្បាស

តាកែវ៖ លោក ប៊ុន ហុន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ បានអញ្ជើញចុះសាកសួរទុក្ខស្ត្រី សម្រាលកូន ចំនួន ៨គ្រួសារ នៅនៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដំណើរចុះសាកសុខទុក្ខនេះ ក៏បានមានការចូលរួមដោយ លោកស្រីអភិបាលរងស្រុក ព្រៃសប្បាស លោកមេឃុំ និង ក្រុមប្រឹក្សាព្រៃកប្បាស ព្រមទាំងតំណាងសាខា កាកបាទក្រហមស្រុកព្រៃកប្បាស និង តំណាងសហព័ន្ឋសហភាពយុវជនកម្ពុជា និង កាយរិទ្ឋិកម្ពុជាផងដែរ។

លោក ប៊ុន ហុន បានផ្តាំផ្ញើនូវការ សាកសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំ ចំពោះបងប្អូនប្រជាពលរដ្ឋ និងផ្តាំផ្ញើឱ្យចិត្តទុកដាក់ លើការបង្កបង្កើនផល ឱ្យបានទិន្នផលខ្ពស់ ក្នុងរដូវវស្សានេះ។

មិនតែប៉ុន្តែ លោក ប៊ុន ហុន ក៏បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តតាកែវ និង ថវិកា គួចដៃទារក៕

លោក ប៊ុន ហុន ចុះសួរសុខទុក្ខស្ត្រី សម្រាលកូន ៨គ្រួសារ នៅព្រៃកប្បាស

លោក ប៊ុន ហុន ចុះសួរសុខទុក្ខស្ត្រី សម្រាលកូន ៨គ្រួសារ នៅព្រៃកប្បាស

លោក ប៊ុន ហុន ចុះសួរសុខទុក្ខស្ត្រី សម្រាលកូន ៨គ្រួសារ នៅព្រៃកប្បាស