អំណោយសមាគម គ្រិស្តបរិស័ទកម្ពុជា ចែកជូនប្រជាពលរដ្ឋ ខ្វះខាតស្បៀង២៥០គ្រួសារ ក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ អំណោយរបស់លោកឧកញ៉ា សៀ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន អេ.ជី.អេស គ្រុប (AGS Groups) តាមរយៈលោក មឿន សាម៉េត ប្រធានសមាគមគ្រិស្តបរិស័ទ ខេត្តពោធិ៍សាត់ ត្រូវបាន លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតស្បៀង ចំនួន ២៥០គ្រួសារ ដែលមកពី ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ។

លោកឧកញ៉ា សៀ សុភ័ក្រ បានជម្រាបជូនថា អំណោយនេះមានតិចតួចក៏ពិតមែន ប៉ុន្តែដោយក្តីស្រឡាញ់ ក្នុងនាម យើងជាប្រជាពលរដ្ឋ រស់នៅក្រោមដំបូងតែមួយ ក្រោមការគ្រប់គ្រង និងដឹកនាំ ពីសំណាក់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ទើបយើងមានឱកាស បានជួបជុំ ស្គាល់សុខ ស្គាល់ទុក្ខ និង បានមើលមុខគ្នា ដោយក្តីសប្បាយរីករាយ ។ ជាការពិតណាស់ថា គ្រប់សញ្ជាតិ និងគ្រប់សាសនាទាំងអស់ ក្នុងប្រទេសកម្ពុជា គឺជាគ្រួសារតែមួយ ត្រូវចេះគោរពស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានទុក្ខលំបាក ជាក់ស្តែងដូចជាថ្ងៃនេះស្រាប់ ។

លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា សៀ សុភ័ក្រ និងលោក មឿន សាម៉េត ដែលបានខិតខំ ស្វិតស្វាញ និងរកជំនួយពីអ្នកដែលមានធនធាន ជួយទៅដល់អ្នកដែលខ្វះខាត ដែលជាទង្វើ មនុស្សធម៌មួយដ៏ល្អប្រសើរ ។ ជាការពិតណាស់ថា អំណោយទាំងនេះ មិនអាចឲ្យយើង ទទួលទាន បានយូរអង្វែងនោះទេ ទាល់តែយើងម្នាក់ៗ ខិតខំប្រឹងប្រែងរករបរទទួលទាន ទើបជាការល្អ ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋ និង គ្រប់សាសនា ទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានរស់រានមានជីវិត និងកើតមាន រហូតមកដល់សព្វថ្ងៃនេះ គឺផ្តើមចេញពីថ្ងៃ០៧ មករា ១៩៧៩ ។ ជាមួយគ្នានេះ ដែលជាគុណបំណាច់ដ៏ធំធេង របស់សម្ដេចទាំង៣ រំដោះផុតពីរបបទមិឡឥតសាសនា នាអំឡុង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយសាសនាទាំងនោះគឺ ដឹកនាំយើងទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកបានបន្តទៀតថា បច្ចុប្បន្នយើងទទួលបាន ការរស់នៅប្រកបដោយភាពសុខសាន្ត សុខដុមរមនា និង មានការអភិវឌ្ឍន៍ នេះដោយសារមានអ្នក ដឹកនាំដ៏ឆ្នើម និង អស្ចារ្យ ដែលអាចបញ្ចៀសគ្រប់ បញ្ហាបានយ៉ាងល្អប្រសើរ ។

អំណោយសមាគមគ្រិស្តបរិស័ទកម្ពុជា ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតស្បៀង ចំនួន ២៥០គ្រួសារ ក្នុងក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ៦កំប៉ុង និង ថវិកា ១ម៉ឺនរៀល ។ ដោយឡែក នៅព្រឹកថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យ សកម្មភាព ដាក់ប្រព័ន្ធលូរំដោះទឹក ដែលមានមុខកាត់ ០,៦០ម៉ែត្រ ត្រង់ចំណុចផ្លូវលេខ ២០៥ មានប្រវែងជាង ៥០០ម៉ែត្រ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ដែលបានស្ថាបនា ដោយមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត ជិតរួចរាល់ហើយ ។

ក្នុងខណៈនោះដែរ លោកអភិបាលខេត្ត បានឲ្យលោកប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត និង អាជ្ញាក្រុង រៀបចំស្ថាបនារង្វង់មូល ត្រង់ចំណុចច្រមុះជ្រូក ឲ្យបានរួចរាល់មុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាខាងមុខនេះ ៕