ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​គរ​គី ក្នុង​វត្ត​ជ្រុង​ថ្ម​

កណ្តាល: ប្រទះឃើញ​សាកសព បុរស​ម្នាក់ ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន នៅ​ដើម​គរ​គី​ចំណុចខាងជើង​សាលាឆាន់ ក្នុង​វត្ត​ជ្រុង​ថ្ម ដោយ​មិនដឹង​មូលហេតុ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៤​និង​៣០នាទី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នេះ​នៅ​ចំណុច​ខាងជើង​សាលាឆាន់ ក្នុង​វត្ត​ជ្រុងថ្ម ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ​បាន​ស្រែកហៅព្រះសង្ឃ ឲ្យ​ជួយ​កាត់​ខ្សែ​ដាក់​សព​ចុះមក​ក្រោម ។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន​មានឈ្មោះ​យិន ឡូ  អាយុ​៣៧​ឆ្នាំ រស់នៅភូមិ​កើតហេតុ​ខាងលើ​។​

​បើតាម​ឈ្មោះ​សួ នាង​ត្រូវជា​ពូ​ជនរងគ្រោះ បាន​និយាយថា ៖​កន្ល​កន្លងមក​ជនរងគ្រោះពុំមាន​ជម្ងឺ​អ្វី​នៅក្នុង​ខ្លួន​ទេ ប៉ុន្តែ​ចាប់ពី​បិណ្ឌ​ទី​១២ ត្រូវ​ថ្ងៃទី​៩ ខែតុលា២០១៥​មក​ជនរងគ្រោះ​មាន​អាការ​:​ប្លែក ចេះតែ​ខ្លាច​គេ​មិន​ហ៊ាន​ចុះពីលើផ្ទះ​ឡើយ​។​

​ព្រោះ​កន្លងមក ក្នុងអំឡុង ខែតុលា ជនរងគ្រោះ ធ្លាប់បាន​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះខ្លួន​ម្ដង​រួចមកហើយ តែ​មិន​ស្លាប់​ដោយសារ​ដាច់​ខ្សែ​។ បន្ទាប់មក​ទៀត​មានបំណង​ចងក​សម្លាប់ខ្លួន​ម្ដងទៀត តែ​នឹកឃើញ​ម្ដាយ​បញ្ឈប់​វិញ​។​

 លុះដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ រូបគាត់​បាន​យក​ក្មួយប្រុស​(​ជនរងគ្រោះ​)​មក​ឲ្យព្រះសង្ឃ​ស្រោច​ទឹក​ព្យាបាល​ជម្ងឺ​ឲ្យ​នៅ​វត្ត​ជ្រុង​ថ្ម​ដោយ​សំរាក​ព្យា​​បាល​នៅ​ទីនោះ​រយះពេល​៤​យប់​។

​ស្រាប់តែ​នៅ​ថ្ងៃ​កេ​ត​ហេតុ​ឈ្មោះ សួ នាង និង​ជនរងគ្រោះ ដេក​ជិតគ្នា​រហូតដល់​ម៉ោង​៤និង​៣០​នាទី​ភ្លឺ ឈ្មោះ សួ នាង​បាន​ក្រោក​ពី​ដេក​រកមើល​ជនរងគ្រោះ​​អត់​ឃើញ​ក៏​ដើរ​ក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​នៅ​ដើម​គរ​គី​ហើយ​បាន​ស្រែកហៅព្រះសង្ឃ​ឲ្យ​ជួយ​កាត់​ខ្សែ​ដាក់​សព​ជនរងគ្រោះ​ចុះមក​ក្រោម ​សែង​ដាក់ចូល​ទៅក្នុង​សាលាឆាន់​តែម្ដង ទើប​រាយការណ៍​មក​ប៉ុស្តិ៍​ព្រែក​ដំបង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​ពិនិត្យ​សព​៖​ដោយឃើញ​មាន​ស្នាម​ជាំខ្មៅ​ប៉ុន​ចង្អុលដៃ​នៅលើ​រង្វង់​ករាង​ជា​អក្សរ អ៊ុយ​។​​និង​នៅ​ចុង​ប្រដាប់ភេទ​មាន​វត្ថុ​រាវ ស ខាប់ៗ​ជាប់​នៅ​ចុង​ប្រដាប់ភេទ​។

​ក្រៅពី​ស្លាកស្នាម និង​វត្ថុតាង​ខាងលើ​ពុំបាន​ពិនិត្យឃើញ​មាន​ស្លាកស្នាម​អ្វី​ទៀតឡើយ។ តាម​ការសន្និដ្ឋាន​យោងតាម​ការស្រាវជ្រាវ​និង​ការពិនិត្យ​ស្លាកស្នាម​ អាចធ្វើ​ការ សន្និដ្ឋានបានថា ឈ្មោះ​យិន ឡូ ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួនដោយ​ខ្លួនឯង​ប្រាកដ​មែន​រួច​បានប្រគល់​ជូនទៅ​ក្រុមគ្រួសារ យកទៅចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​គរ​គី ក្នុង​វត្ត​ជ្រុង​ថ្ម​

ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​គរ​គី ក្នុង​វត្ត​ជ្រុង​ថ្ម​
ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​គរ​គី ក្នុង​វត្ត​ជ្រុង​ថ្ម​

ប្រទះឃើញ​បុរស​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​គរ​គី ក្នុង​វត្ត​ជ្រុង​ថ្ម​