Sony ច្រានចោលព័ត៌មាន គ្រោងលក់ អាជីវកម្មស្មាតហ្វូន

តៃប៉ិ៖ ក្រុមហ៊ុន Sony បានច្រានចោលព័ត៌មានថា ខ្លួនមាន គម្រោងលក់អាជីវកម្មស្មាតហ្វូន បន្ទាប់ពីបាត់បង់ ចំណែកទីផ្សារ ស្មាតហ្វូនបន្ដិចម្ដងៗ នេះបើយោងតាមការចុះផ្សាយរបស់ Phone Arena នៅថ្ងៃចន្ទ ទី២៦ ខែតុលានេះ ។

លោក Jonathan Lin នាយកប្រតិបត្តិក្រុមហ៊ុន Sony Mobile បានច្រានចោល និងសូមបដិសេធជាផ្លូវការនូវព័ត៌មានថា ក្រុមហ៊ុន Sony គ្រោងលក់អាជីវកម្មស្មាតហ្វូន (Smart Phone) ហើយលោកក៏បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Sony កំពុងតែសំងំបង្កើតស្មាតហ្វូនថ្មី ដែលអស្ចារ្យជាងមុន មិនថារូបរាង កាមេរ៉ា ឬសមត្ថភាពផ្សេងៗឡើយ ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Sony ចង់លក់អាជីវកម្មស្មាតហ្វូន ព្រោះថា អាជីវកម្មមួយនេះ ចេះតែធ្លាក់ចុះ និងមិនអាចស្រោចស្រង់បាន ៕

Sony ច្រានចោលព័ត៌មាន គ្រោងលក់ អាជីវកម្មស្មាតហ្វូន