ភ្លៀងមួយ​មេ​ធំ​ព្រឹកមិញបាក់​មែកដើម​អំពិល​សង្កត់​របង​សាលា​ឯក​ភា​ព និង​ខ្សែ​ភ្លើង​នៅ​ខាង​ជើង​ផ្សារ​ដើម​.គ

រាជ​ធានី​ភ្នំពេញ​ ៖ ភ្លៀង​១​មេ​ធំ​កាលពី​​ម៉ោង​៩ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​២៦ ​តុលា ​​២០១៥ ​​បណ្តាលឱ្យ​ដាច់​បាក់មែក​ដើម​អំពិល​១​មែក​ធំសង្កត់​លើ​របង​សាលា​បឋម​សិក្សា​ឯកភាព​ និង​ខ្សែ​ភ្លើងនៅ​ខាងជើង​ផ្សារ​ដើម​.​គ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​២៣៩ សង្កាត់​ផ្សារ​ដើម​.​គ ខណ្ឌទួលគោក​។​