ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​២នាក់ របួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ

ខេត្ត​ឧត្តរមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និងម្នាក់​ទៀត​រង​របួស​ធ្ងន់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​ និង​ម៉ូតូ​ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៥ ​តុលា ​២០១៥​ នៅ​តាម​ដងផ្លូវ​ជាតិ​P.R១៧៤​ ក្នុងភូមិ​មេម៉ាយ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំងប្រាសាទ ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ធុនC១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១២ ​ពាក់​ស្លាក​លេខ​ព្រះ​វិហារ​១៧.០១​ ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​ជិះ​គ្នា​២​នាក់​ឌុប​កូនស្រី​ម្នាក់ ដោយឡែក​ម៉ូតូ​ម៉ាក​វ៉េវ​គ្មាន​ស្លាក​លេខ​ជិះ​បញ្ច្រា​សទិ​ស​គ្នា​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ពេល​មក​ដល់​ចំណុច​កើតហេតុ​មិន​ដឹង​យ៉ាង​ម៉េច​ស្រា​ប៉​តែ​បុក​គ្នា​យ៉ាង​ពេញ​ទំ​ហឹង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​និង​ម្នាក់ទៀត​រង​របួសធ្ងន់តែ​ម្តង​ ៕