លោក កឹម សុខា ស្ថិតនៅ​ស្ងាត់ស្ងៀម ខណៈ​មាន​ចលនា​ទម្លាក់​រូបលោក​ចេញពី​អនុប្រធានរដ្ឋសភា

​ភ្នំពេញ​៖ លោក កឹម សុខា ស្ថិតនៅ​ស្ងាត់ស្ងៀម ខណៈ​មាន​ចលនា​ទម្លាក់​រូបលោក​ចេញពី​អនុប្រធានរដ្ឋសភា​។ ទាំង​មន្ត្រី​ក្នុង​ខុទ្ទកាល័យ ទាំង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​ជុំវិញ​ចលនា​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​នោះ​។

​បាតុកម្ម​ដែលមាន​មនុស្ស​ចូលរួម​រាប់ពាន់នាក់​មកពី​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី នៅមុខ​រដ្ឋសភា នា​ព្រឹក​នេះ គឺ​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង ដោយ​ពួកគេ​ចោទថា អនុប្រធាន​ទីមួយ​រដ្ឋ​សភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ចូលចិត្ត​បង្កបញ្ហា និង​ញុះញង់​ឲ្យ​ស្អប់​រដ្ឋាភិបាល​។​

​ក្រុមបាតុករ​ដដែល​បានធ្វើ​ដំណើរ​ទៅកាន់​មុខ​គេហដ្ឋាន​របស់លោក កឹម សុខា​នៅក្នុង​តំបន់​ទួលគោក​។ រីឯ​លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ ស្ថិតនៅ​ស្ងៀមស្ងាត់ មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​។ មន្ត្រី​បក្សប្រឆាំង និង​មន្ត្រី​ខុទ្ទកាល័យ​លោក កឹម សុខា មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នៅឡើយ​ទេ​ជុំវិញ​ចលនា​ប្រឆាំង​នេះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​