បាតុករ​ប្រឆាំង​លោក កឹម សុខា បាន​ទៅដល់​ផ្ទះ​លោក កឹម សុខា ហើយ​

​ភ្នំពេញ​៖ បាតុកម្ម​ដែលមាន​មនុស្ស​ចូលរួម​រាប់រយ​ពាន់​នាក់​មកពី​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​បានមក​ដល់​មុខ​គេហដ្ឋាន​លោក កឹម សុខា ហើយ​នៅវេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់នេះ​។ ក្រុមបាតុករ​ដែលមាន​គ្នា​រាប់ពាន់នាក់ កាលពី​ព្រឹក​មិញ​នៅមុខ​រដ្ឋសភា​បានទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង ដោយ​ពួកគេ​ចោទថា អនុប្រធាន​ទីមួយ​រដ្ឋ​សភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ចូលចិត្ត​បង្កបញ្ហា និង​ញុះញង់​ឲ្យ​ស្អប់​រដ្ឋាភិបាល​។​

​ក្រុមបាតុករ​ជាច្រើន​រយ​នាក់​បានធ្វើ​ដំណើរ​បានមក​ដល់​មុខ​គេហដ្ឋាន​របស់លោក កឹម សុខា​នៅក្នុង​តំបន់​ទួលគោក​រួចហើយ​នៅវេលា​ថ្ងៃ​ត្រង់នេះ​។ បាតុករ​ផ្សេងទៀត​បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​មកកាន់​ផ្ទះ​លោក កឹម សុខា​។ ពួកគេ​ស្រែកថា លោក កឹម សុខា ជា​អ្នក​សន្យា​ខ្ស​ល់ និង​ជា​មេ​«​បោកប្រាស់​»​។
បាតុករ​ប្រឆាំង​លោក កឹម សុខា បាន​ទៅដល់​ផ្ទះ​លោក កឹម សុខា ហើយ​
 រីឯ​លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ ស្ថិតនៅ​ស្ងៀមស្ងាត់ មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​។ មន្ត្រី​បក្សប្រឆាំង និង​មន្ត្រី​ខុទ្ទកាល័យ​លោក កឹម សុខា មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នៅឡើយ​ទេ​ជុំវិញ​ចលនា​ប្រឆាំង​នេះ​។
បាតុករ​ប្រឆាំង​លោក កឹម សុខា បាន​ទៅដល់​ផ្ទះ​លោក កឹម សុខា ហើយ​
​លោក កឹម សុខា ស្ថិតនៅ​ស្ងាត់ស្ងៀម ខណៈ​មាន​ចលនា​ទម្លាក់​រូបលោក​ចេញពី​អនុប្រធានរដ្ឋសភា​។ ទាំង​មន្ត្រី​ក្នុង​ខុទ្ទកាល័យ ទាំង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​ជុំវិញ​ចលនា​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​នោះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​