លោក ញ៉យ ចំរើន នឹង​ប្តឹង​ទៅ​តុលាការប្រឆាំងអ្នក​វាយរូបលោក

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន បាន​ថ្លែង​ប្រាប់សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃនេះថា លោកនឹងពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ប្តឹង​ក្រុម​ដែល​បាន​វាយ​លោក​ឲ្យ​រង​របួស​ ក្រោយ​លោក​ ចេញពី​ប្រជុំ​សភា​។ លោក​ជឿ​ជាក់​ថា អ្នក​ដែល​វាយ​ប្រហារលោក និង​តំណាង​រាស្ត្រម្នាក់ទៀត លោក គង់ សភា គឺ​សមាជិក​ក្រុម​បាតុករ​ដែលមក​ទាមទារទម្លាក់លោក កឹម សុខា ពីតំណែង។

ជាមួយគ្នានេះ លោក យឹម សុវណ្ណ បាន​ថ្លែងថ្កោលទោស និង​ចាត់ទុក​ថា ជាអំពើ​ដ៏​សាហាវបំផុត​ទៅ​លើអ្នក​តំណាង​រាស្ត្រ​របស់គណបក្ស​ប្រឆាំង៕
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​