ឃាត់ខ្លួនមន្ត្រី យោធាសក្តិ៤ម្នាក់ ក្រោយប្រើអំពើហិង្សា ដាក់អ្នកភូមិ ព្រោះរឿងកូនស្រី ស្តោះទឹកមាត់

ភ្នំពេញ៖ មន្រ្តីយោធាសក្តិ៤ម្នាក់ ព្រោះតែកាន់ជើង កូនស្រីចរិតឈ្លើយ ដោយមិនសួរនាំកូនស្រីឲ្យបានច្បាស់ ក៏ បាននាំគ្នាព្រួតមករករឿងគេដល់ផ្ទះ និងឈានដល់ប្រើអំពើហិង្សា រហូតត្រូវកម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ ឃាត់ ខ្លួនកាលពីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

បើតាមមន្រ្តីអាវុធហត្ថ ខណ្ឌសែនសុខមួយរូប បានប្រាប់ឲ្យដឹងថា ដំណើររឿងនៃអំពើហិង្សា បានបង្កឲ្យមានរបួស ស្នាមដែលកើតឡើងនេះ គឺបណ្តាលមកពីមន្រ្តីយោធាសក្តិ៤ ដែលជាឪពុក កាន់ជើងកូនស្រីចរិតឈ្លើយ ដោយ នៅម៉ោងប្រមាណជា ជាង៥ល្ងាច មានយុវតីម្នាក់ អាយុប្រហែល១៨ឆ្នាំ បានជិះម៉ូតូមួយគ្រឿង នៅក្នុងភូមិក្រាំង អង្រ្កង ដោយជិះកាត់ផ្ទះស្ត្រីម្នាក់ ពេលនោះយុវតីខាងលើ បានស្តោះទឹកមាត់ ជិតត្រូវស្ត្រីម្នាក់នោះ ដែលកំពុងឈរ នៅមុខផ្ទះ ពេលនោះស្រ្តីនោះ បានក្រឡេកមើលមុខយុវតីនោះ ហើយយុវតីនោះក៏ បានក្រឡេកមកវិញ ដោយប្រើ អាកប្បកិរិយាឈ្លើយ មកកាន់ស្ត្រីម្នាក់នោះ ហើយស្ត្រីម្នាក់នោះបានសួរទៅយុវតីថា ហេតុអីបានជាក្មួយ ស្តោះទឹក មាត់របៀបនេះ គ្រាន់តែឮសួរបែបនេះ យុវតីនោះបានប្រើពាក្យសំដី មិនសមរម្យដាក់ទៅស្ត្រីម្នាក់នោះ ហើយក៏ មានការឈ្លោះប្រកែកគ្នាមួយភ្លែត យុវតីរូបនោះបានជិះម៉ូតូចេញទៅ ។

មន្ត្រីអាវុធហត្ថដដែលបន្តទៀតថា ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញសាច់ញាតិ របស់យុវតីរូបនោះមក ដោយមានទាំងឪពុក ដែលជាមន្ត្រីយោធាសក្តិ៤ មកផងដែរ បានរករឿងស្ត្រីម្នាក់នោះថា ហេតុអីបានជាជេរកូន ស្រីរបស់គាត់ មិនទាន់មានពីណាឆ្លើយតបផង មន្ត្រីយោធារូបនោះបានប្រើកាំភ្លើង រករឿងគេឯងពេល ឃើញដូច្នេះខាងសាច់ញាតិរបស់ស្ត្រីម្នាក់នោះ ក៏បានចេញមកជួយ តែត្រូវបានខាងមន្រ្តីយោធា វាយបណ្តាលឲ្យបែក ក្បាលម្នាក់ ភ្លាមៗនោះបន្ទាប់ពីវាយហើយ បានយកកាំភ្លើងខ្លីទុកបាត់ មុនពេលកម្លាំងអាវុធហត្ថ ចុះទៅឃាត់ខ្លួន និងនាំមកកាន់បញ្ជាការដ្ឋានដើម្បីសួរនាំ បន្ទាប់ពីសួរហើយ ខាងជនរងគ្រោះ ទារសំណង១០០០ដុល្លារ តែខាងមន្ត្រីយោធារូបនោះឲ្យ ១០០ដុល្លារ ការចរចា នៅតែមិនត្រូវគ្នា រហូតមកដល់ម៉ោង១០យប់ ៕

ឃាត់ខ្លួនមន្ត្រី យោធាសក្តិ៤ម្នាក់ ក្រោយប្រើអំពើហិង្សា ដាក់អ្នកភូមិ ព្រោះរឿងកូនស្រី ស្តោះទឹកមាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត