មន្ត្រីអហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ

កណ្តាល៖ មន្ត្រីកងរាជអាវុធហត្ថ ខណ្ឌដង្កោម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជិះម៉ូតូ បុករថយន្តដឹកអ្នកដំណើរ  កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ព្រំ សំណាង អធិការងស្រុកកៀនស្វាយ បានអោយដឹងថា បុរសដែលស្លាប់ មានឈ្មោះ រ៉ន ផានិត អាយុ២៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ខណ្ឌដង្កោ មានស្រុកកំណើតនៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក វ៉េវអេស ពាក់ស្លាក់លេខ ភ្នំពេញ 1BN-3636 ។ ចំណែករថយន្តដែលបុកម៉ូតូ ជាប្រភេទរថយន្ត ទួរីសដឹកអ្នកដំណើរ ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6648 អ្នកបើកបររត់គេចខ្លួនបាត់ ។

លោកព្រុំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានឲ្យដឹងទៀតថា មុនពេលគ្រោះថ្នាក់ ប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿន ទិសដៅពីអ្នកលឿងចូលមកភ្នំពេញ មកដល់ចំណុចកើតហេតុជន រងគ្រោះបានបើកជែងរថយន្ត មួយគ្រឿងទៀត ដែលនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ ក៏ជ្រុលទៅបុកជាមួយរថយន្តទួរីស ដឹកអ្នកដំណើរដែលបើកបរ ក្នុងទិសដៅផ្ទុយគ្នាចំពីមុខ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់ ។ លោកអធិការរងបានបន្តថា ជនរងគ្រោះជិះម៉ូតូ ចេញពីស្រុកកំណើត នៅខេត្តស្វាយរៀង សំដៅទៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដង្កោ ដែលជាកន្លែងធ្វើការ ក៏ជួបគ្រោះថ្នាក់ចរាចរ ស្លាប់យ៉ាងអណោចអធម្មនៅតាមផ្លូវ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាន យកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពប្រគល់ជូន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅស្រុកកំណើត ៕

មន្ត្រីអហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ
មន្ត្រីអហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ
មន្ត្រីអហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត