តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២រូប​ត្រូវ​បាន​បាតុករ​វាយ​ឲ្យ​សន្លប់​និង​របួស​ធ្ងន់

ក្រុម​បាតុករ​ដែល​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា បាន​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២រូប ឲ្យ​សន្លប់​និង​របួស​ធ្ងន់។

ក្រុម​បាតុករ​ទាំង​នោះ​ចាប់​ផ្ដើម​តវ៉ា តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា នៅ​មុខ​រដ្ឋសភា ហើយ​រហូត​ដល់​ម៉ោង​ជិត​១​រសៀល​នេះ គឺ​ស្រប​ពេល​ដែល​តំណាងរាស្ត្រ​ចេញ​ពី​ប្រជុំ​សភា​វិញ ក៏​បាតុករ​ស្ទាក់​ឡាន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២​រូប ហើយ​បាន​វាយ​និង​អូស​ចេញ​ពី​ក្នុង​ឡាន​តែ​ម្ដង។

រហូត​ដល់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា ត្រូវ​រង​របួស​ធ្ងន់ និង​តំណាងរាស្ត្រ​ម្នាក់​ទៀត​នៅ​មណ្ឌល​កំពង់ចាម លោក ញ៉យ ចំរើន ត្រូវ​របួស​រហូត​ដល់​សន្លប់។ ខណៈ​នេះ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២រូប​នេះ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។