Klopp ៖ កីឡាករ Liverpool ត្រូវ​បំបាត់​ភាព​ភ័យ​ខ្លាច

គ្រូបង្វឹក​ថ្មី​របស់​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​អះអាង ក្រុម​ត្រូវ​រួមគ្នា​បញ្ឈប់​ភាពភ័យខ្លាច ដែល​កំពុង​រុំ​ព័ទ្ធ គ្រប់​ពេលដែល​មានរឿង​ប្រឆាំងនឹង​ពួកគេ។

Liverpool-Southamptom

ខ្សែប្រយុទ្ធ Christian Benteke តែ​ល​បាល់​បញ្ចូល​ទី​បានសម្រេច​មួយគ្រា​ប់ មកលើ​ក្លិប Southampton នៅ​កីឡដ្ឋាន Anfield ត្រៀម​សាទរ​ជ័យជម្នះ​ដំបូង​សម្រាប់ លោក Klopp ប៉ុន្តែ​បែរជា​ជួប​ខកចិត្ត​វិញ ក្រោយ​ខ្សែប្រយុទ្ធ​របស់​គូរ​ប្រកួត Saido Mene តាម​ស្មើ​មិ​ក​វិញ នៅ​ជិត​បញ្ចប់​ការប្រកួត។

គ្រូបង្វឹក​វ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​ថ្លែងថា «ខ្ញុំ​មិន​យល់​ចំពោះ​សម្ពាធ​ទាំងនេះ ប៉ុន្តែ​កូនក្រុម​របស់​ខ្លួ​មាន​វា ពួកយើង​ត្រូវ​សម្រួល​វា​ចោល។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិនមែន​ត្រឹមតែ​ជា​មនុស្ស​ម្នាក់​នៅក្នុង​កីឡដ្ឋាន​នេះ ដែល​គិតថា នេះ​មិនមែនជា​ចុងបញ្ចប់​នៃ​ពិភពលោក​ទេ។ ពួកយើង​អាចធ្វើ​ការ​លើ​រឿងនេះ»។

គ្រូបង្វឹក​ក្លិប Dortmund សញ្ជាតិ​អាល្លឺម៉ង់ ដែល​មក​ជំនួស​លោក Brendan Rodgers កាលពី​ដើមខែ​នេះ មាន​ជំនឿ​ជឿជាក់ថា គាត់​បាន​មើលឃើញ​សញ្ញា​នៃ​ភាព​រីកចម្រើន ចំពោះ​កីឡាករ​របស់គាត់។

លោក Klopp សង្ឃឹម​ទទួលបាន​ជ័យជម្នះ​របស់លោក​ជា​លើកដំបូង ខណៈដែល Liverpool នឹង​ជួប​ជាមួយ Bounemouth នៅ​ទឹកដី Anfield នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្របខណ្ឌ Capital One Cup ជុំ​ទី ៤ ៕ BBC