លោក​ហ៊ុន សែន ​ព្រលយ​ពី​ការ​បាត់​តំណែង​របស់​ លោក ​កឹម សុខា ​ទន្ទឹម​នឹង​មាន​បាតុកម្ម​នៅ​ភ្នំពេញ​

​ក្រោយ​ពី​ការ​ព្រលយ​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ឯ​ប្រទេស​បារាំង​ម្សិលមិញ ​នៅ​រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា​នេះ ​ក៏​មាន​បាតុកម្ម​មួយ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​រដ្ឋសភា ​ទាមទារ​ឲ្យ​លោក​ កឹម សុខា ​អនុប្រធាន​រដ្ឋ​សភា​បច្ចុប្បន្ន​ឲ្យ​ចុះ​ចេញ​ពី​តំណែង។ ​ចំណែក​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​ការ​សម្រេច​នេះ​ គឺ​មិន​អាស្រ័យ​លើ​បុគ្គល​ណា​ម្នាក់​​ទេ​ គឺ​អាស្រ័យ​លើ​ប្រជា​ពលរដ្ឋ។​