អ៊ុយនីសេហ្វថា អង្គការចំនួន៦ នឹងទទួលប្រាក់៤សែនដុល្លារ ដើម្បីជួយជនពិការកម្ពុជា

ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ អង្គការ​អ៊ុយ​នី​សេហ្វ​បាន​ប្រកាស​ថា ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦ ​ដែល​​ជា​ដៃគូ​របស់​ខ្លួន​ នឹង​ទទួល​បាន​មូលនិធិ​ចំនួន​៤​សែន​ដុល្លារ​ ដើម្បី​ជួយ​ជន​ពិការ​កម្ពុជា​ នៅ​តាម​សហគមន៍ ​ក្នុង​១២​ខេត្ត​ និង​ក្នុង​រាជធានី​ភ្នំពេញ។​ នេះបើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ (AKP) ​ដែល​បញ្ជាក់​ថា ​ស្ត្រី​​និង​កុមារ​ពិការ​ជា​ក្រុម​គោលដៅ​ពិសេស។ ​