ជនពិការ ត្រូវបាន ផ្ដល់អាទិភាព ឲ្យចូលបម្រើការ តាមក្រសួង-ស្ថាប័នឯកជន ជិត២ពាន់នាក់

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា សមាជិកអចិន្ដ្រៃយ៍ និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ជនពិការត្រូវបានផ្ដល់កម្លាំងចិត្ត ឲ្យចូលបម្រើការងារនៅតាមក្រសួង និងស្ថាប័នឯកជននានា ដែលគិតចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្នមានជិត២០០០នាក់។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ ក្នុងពិធីសម្ពោធប្រើជាផ្លូវការ នូវគោលការណ៍ណែនាំស្ដីពីអង្គការជនពិការ និងកិច្ចប្រជុំបណ្ដាញ ប្រចាំឆ្នាំ របស់អង្គការពិការកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ថា “សព្វថ្ងៃមានជនពិការ ចូលបម្រើ ការងារសរុបចំនួន ១,៩៩៩នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន ៤៦១នាក់ ដែលក្នុងម្នាក់ៗគិតស្មើនឹង ២នាក់ មានចំនួនសរុប ២,៤៦០នាក់ ស្មើ ១.២៦ភាគរយ ដែលត្រូវជ្រើសរើសនៅក្នុងឆ្នាំ២០១៥ ឲ្យគ្រប់តាមអត្រាកំណត់២ភាគរយ”។

លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងវិស័យពិការភាពសំដៅឲ្យជនពិការ និងក្រុមគ្រួសារ មានគុណភាពជីវិតល្អប្រសើរ និងចូលរួមយ៉ាងសកម្មពេញលេញស្មើរភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរព្រមទាំងបញ្ចូល បញ្ហាពិការភាពទៅក្នុងគ្រប់វិស័យតាមរយៈ ជំរុញការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្រាប់ជនពិការកម្ពុជាគ្រប់រូប។

ចំណែក លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិការអង្គការជនពិការកម្ពុជា ហៅកាត់ថា អពក បានមានប្រសាសន៍ក្នុងពិធីនោះដែរថា ក្នុងនាមឲ្យក្រុមជនពិការកម្ពុជាទាំងអស់ លោកស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតផ្លូវជំរៀល មន្ទីរពេទ្យ សាលារៀន នៅគ្រប់ទីសារធាណៈទាំងអស់ ដើម្បីបង្កការងាយស្រួលដល់ពួកគេ៕

ជនពិការ ត្រូវបាន ផ្ដល់អាទិភាព ឲ្យចូលបម្រើការ តាមក្រសួង-ស្ថាប័នឯកជន ជិត២ពាន់នាក់

ជនពិការ ត្រូវបាន ផ្ដល់អាទិភាព ឲ្យចូលបម្រើការ តាមក្រសួង-ស្ថាប័នឯកជន ជិត២ពាន់នាក់

ជនពិការ ត្រូវបាន ផ្ដល់អាទិភាព ឲ្យចូលបម្រើការ តាមក្រសួង-ស្ថាប័នឯកជន ជិត២ពាន់នាក់