មន្ត្រី អហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ

កណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថ ខណ្ឌដង្កោម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជិះម៉ូតូបុករថយន្តដឹកអ្នកដំណើរ  កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ព្រំ សំណាង អធិការងស្រុកកៀនស្វាយ បានអោយដឹងថា បុរសដែលស្លាប់ មានឈ្មោះ រ៉ន ផានិត អាយុ២៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ខណ្ឌដង្កោ មានស្រុកកំណើតនៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក វ៉េវអេស ពាក់ស្លាក់លេខ ភ្នំពេញ 1BN-3636 ។ ចំណែក រថយន្តដែលបុកម៉ូតូ ជាប្រភេទរថយន្តទួរីសដឹកអ្នកដំណើរម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6648 អ្នកបើកបររត់គេចខ្លួនបាត់ ។

លោកព្រុំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានឲ្យដឹងទៀតថា មុនពេលគ្រោះថ្នាក់ ប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿន ទិសដៅពីអ្នកលឿងចូលមកភ្នំពេញ មកដល់ចំណុចកើតហេតុជន រងគ្រោះបានបើកជែងរថយន្តមួយគ្រឿងទៀត ដែលនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ ក៏ជ្រុលទៅបុកជាមួយរថយន្តទួរីស ដឹកអ្នកដំណើរដែលបើកបរក្នុងទិសដៅផ្ទុយគ្នាចំពីមុខ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់ ។ លោកអធិការរងបានបន្តថា ជនរងគ្រោះជិះម៉ូតូចេញពីស្រុកកំណើត នៅខេត្តស្វាយរៀង សំដៅទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលជាកន្លែងធ្វើការ ក៏ជួបគ្រោះថ្នាក់ចរាចរ ស្លាប់យ៉ាងអណោចអធម្មនៅតាមផ្លូវ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

មន្ត្រី អហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ

មន្ត្រី អហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ

មន្ត្រី អហ ខណ្ឌដង្កោម្នាក់ ស្លាប់ក្នុង គ្រោះថ្នាក់ចរាចរ នៅស្រុកកៀនស្វាយ