អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ

អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ

ស៊ុត​រាប់​ពាន់​គ្រាប់​​ត្រូវ​បាន​ធ្លាក់​បែក​​​លើ​ថ្នល់​ពី​រថយន្ត​ដឹក​ទំនិញ​ធំ​មួយ​គ្រឿង ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​​​ក្រឡាប់​ភ្លាម​ៗ​នៅ​ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​ កាលពី​ថ្ងៃ​អាទិត្យ​ទី ២៥ តុលា​ម្សិលមិញ។

 

ក្រោយ​កើត​ហេតុ​គេ​សង្កេត​ឃើញ​អ្នក​ដំណើរ​ក្មេង​ចាស់ ​បាន​ស្រុះ​គ្នា​ជួយ​លើក ជួយ​រើស​ស៊ុត​មាន់​បែក​ៗ និង​សម្អាត​កន្លែង​​កើត​ហេតុ​ថែម​ទៀត។

 

បើ​តាម​សារព័ត៌មាន​ចិន People’s Daily ផ្សាយ​ថា ប្រជាជន​នៅ​ទីនោះ​មិន​មាន​នរណា​ម្នាក់​លួច​កើប​ស៊ុត​ទាំង​នោះ​យក​ជា​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ពួកគេ​បែរ​ជា​​ខំ​ជួយ​ទិញ​ស៊ុត​ខូច​​ទាំង​នេះ​ ដើម្បី​ជួយ​​សម្រាល​ថ្លៃ​ខូច​ខាត​របស់​​ជន​រងគ្រោះ​ទៅ​វិញ។

 

អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ

 

ហេតុ​ការណ៍​បែប​នេះ គេ​កម្រ​បាន​ជួប​ប្រទះ​ណាស់​នៅ​​ប្រទេស​ចិន ពោល​គឺ​ជា​គំរូ​មួយ​ដែល​មិន​ងាយ​បាន​ឃើញ។ ​កាល​ពី​ខែ​សីហា ​កន្លង​ទៅ​នៅ​ភាគ​ខាងកើត​ប្រទេស​ រថយន្ត​ដឹក​ទំនិញ​ធំ​មួយ​គ្រឿង​ផ្ទុក​ដោយ​កូន​មាន់​ទើប​ញាស់​រាប់​ម៉ឺន​ក្បាល​ បាន​ក្រឡាប់​ចាក់​ពេញ​​ផ្លូវ​ដូចគ្នា​ ពេល​នោះ​គេ​ឃើញ​​មនុស្ស​ជាច្រើន​ទាំង​ក្មេង និង​ចាស់​ បាន​ប្រញាយ​គ្នា​រើស​យក​កូន​មាន​ដាក់​ឡាំង​យក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​មិន​ខ្លាច​ម្ចាស់​ទាល់​​តែ​សោះ៕

 

អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ

 

អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ

 

ចុចអាន៖ សុខ​ចិត្ត​ដាក់​ម្ដាយ​ក្នុង​​​គូថ​ឡាន ដើម្បី​យក​កៅអី​មុខ​ឲ្យ​កូន​ខ្លួន​ដេក​ស្រួល​

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ CCTV

​​​​

  • អ្នក​ភូមិ​សុខចិត្ត​ចំណាយ​លុយ​ជួយ​ទិញ​ស៊ុត​បែក ក្រោយ​រថយន្ត​ក្រឡាប់​ចាក់​ស៊ុត​ចោល​ពេញ​ផ្លូវ已关闭评论
  • 540 views
  • Hide Sidebar
    A+
Publish on:2015/10/26  Category:ជីវិតនិងសង្គម