៥ចំណុច ដែលគ្មាននរណាប្រាប់អ្នក ហើយអ្នកក៏មិនធ្លាប់បានដឹងដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍!

ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែគិត និងចាប់អារម្មណ៍ពីការរៀបការនៅពេលណាមួយក្នុងឆាកជីវិត ជាក់ជាមិនខាន។ ការមើលឃើញបទពិសោធន៍របស់មិត្តភក្តិ ក៏ដូចជាគ្រួសាររបស់ខ្លួនឯងផ្ទាល់ អាចសន្មត់ បានថា ការរស់នៅជាមួយគ្នារបស់គូស្នេហ៍នីមួយៗ គឺមិនសុទ្ធសឹងតែមានការចុះសម្រុងគ្នាទាំងអស់ នោះទេ។

៥ចំណុច ដែលគ្មាននរណាប្រាប់អ្នក ហើយអ្នកក៏មិនធ្លាប់បានដឹងដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍!

ការប្រឈមមុខគ្រប់រឿងរ៉ាវ ទាំងរឿងល្អ និងរឿងអាក្រក់ គឺតែងតែដើរទន្ទឹមគ្នាផងដែរ។ ប៉ុន្តែការបង្ហាញ ស្ថានភាព និងការស្វែងរកដំណោះស្រាយជាមួយគ្នា គឺជាតម្រូវការសម្រាប់អាពាហ៍ពិពាហ៍ដ៏ជោគជ័យមួយ។

ខាងក្រោម គឺជា៥ចំណុច ដែលអាចគ្មាននរណាម្នាក់ ធ្លាប់ប្រាប់អ្នក ពីជីវិតអាពាហ៍ពិពាហ៍៖

@ ការរៀបការ​មិនអាច​បំពេញ​ភាពខ្វះខាត​បាន​ឡើយ
មនុស្សភាគច្រើន ​តែងតែ​មានគំនិតមួយ​ថា ការរៀបការអាចដោះស្រាយ ឬអាច​បំពេញ​នូវកង្វះខាត​គ្រប់បែបយ៉ាងបាន ប៉ុន្តែវា​មិនមែន​ជាការ​ពិត​ឡើយ។ វាគ្មានន័យអ្វីទាំងអស់ នៅពេលអ្នករំពឹងថាជីវិតខ្លួន​ឯង​ នឹងមានការ​ផ្លាស់ប្តូរប្រសើរឡើង បន្ទាប់ពីរកឃើញដៃគូជីវិត តែតាមការពិត ជាគំនិតល្ងង់ខ្លៅទៅវិញ។ សុភមង្គល ឬភាពរីករាយ មិនមែនកើតមានឡើង ពេលបញ្ហាត្រូវបានដោះស្រាយនោះទេ តែវាកើតឡើង នៅពេលអ្នកខិតខំបង្កើតឲ្យវាមានឡើង។

@ ការ​បំពេញឲ្យគ្នាទៅវិញទៅមក
ការរៀបការ គឺមានន័យថា មនុស្សពីរនាក់ត្រូវរស់នៅជាមួយគ្នា បង្កើតគ្រួសារថ្មីមួយ និងព្យាយាមឲ្យស្នេហារបស់ពួកគេ មានការចុះសម្រុងគ្នាល្អ។ កុំបណ្តោយឲ្យខ្លួន​ឯងទន់ជ្រាយ ឬចាំតែ​ពឹងពាក់​លើនរណាម្នាក់ ព្រោះវាធ្វើឲ្យ​ដៃគូ​របស់អ្នកគិត​ថា អ្នក​ជាមនុស្ស​ដែលមិន​បានការទៅវិញ។

៥ចំណុច ដែលគ្មាននរណាប្រាប់អ្នក ហើយអ្នកក៏មិនធ្លាប់បានដឹងដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍!

@ ដៃគូរបស់អ្នក ​មិនមែនគួរឲ្យទាក់ទាញ រហូតនោះទេ
ការសម្លឹង​ឃើញគូស្នេហ៏​របស់អ្នក​ជារៀងរាល់ព្រឹក​ ឬរាល់ពេលតុបតែងខ្លួន វាអាចធ្វើឲ្យអ្នកលែង​សូវ​ចាប់អារម្មណ៏​ដូចមុនទៀត​។ តែមិនមែន​មានន័យ​ថា អ្នក​លែងចាប់​អារម្មណ៏​នឹងគ្នានោះទេ។ ជា​ធម្មតា រូបរាង​ប្រែប្រួល​តែងតែ​ធ្វើឲ្យ​ភាពទាក់ទាញ​ ចុះអន់​ថយផងដែរ។

@ ដំណាក់កាល​ស្នេហាត្រូវ​បញ្ចប់
ជាទូទៅមនុស្សគ្រប់រូប​ស្មានថា ស្នេហាតែងតែ​មានក្តីសុខ​ និងសេចក្តីស្រលាញ់ឲ្យគ្នាជារៀង​រហូត។ ប៉ុន្តែនៅពេលបាន​ដឹងពីទម្លាប់ប្លែកៗ របស់ដៃគូអ្នកជារៀងរាល់ថ្ងៃហើយនោះ ក៏អាចធ្វើឲ្យ​អ្នកគិតឡើងវិញ នូវការសំរេចចិត្តរបស់ខ្លួន​ឯង ដែលត្រូវចំណាយពេលវេលា ពេញមួយជីវិត​រួមរស់​ជាមួយគ្នា។

@ ពេលវេលាទៅមុខ អ្នកចាប់ផ្តើមកើតមានអារម្មណ៍ស្អប់
កាលបើ​បានដឹងថា ដៃគូរបស់អ្នកជាមនុស្សងប់ងល់ ជាមួយអ្វីមួយ ដែលគាត់ចូលចិត្តខ្លាំង ឧទាហរណ៍ដូចជា ចូលចិត្ត ចំណាយពេលលេងបាល់ទាត់ ឬមើលបាល់ទាត់ ជាដើម អញ្ចឹងទៅចុះ។ នេះ​មិនគួរជាមូលហេតុ ដែលធ្វើឲ្យអ្នកស្អប់​គាត់​នោះឡើយ។ ចូរកុំព្យាយាមផ្លាស់ប្តូរ​គាត់ ហើយត្រូវចាំ​ថា គាត់​នៅតែជាគាត់ ជាបុរសតែ​ម្នាក់​ ដែលអ្នក​ស្រឡាញ់ ​តាំងពី​ពេលចាប់ផ្តើមមកម្ល៉េះ៕

៥ចំណុច ដែលគ្មាននរណាប្រាប់អ្នក ហើយអ្នកក៏មិនធ្លាប់បានដឹងដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍!

សរុបមក ទាំងនេះជាហេតុផលទាំង ៥ចំណុច ដែលអាចនឹងគ្មាននរណាម្នាក់ ធ្លាប់បានប្រាប់អ្នក ក្នុងជីវិតអាពាហ៍ពិពាហ៍៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត