មិន​ធម្មតា​មែន​​ Ranger Rover មួយ​គ្រឿង​នេះ​អាច​បើក​ឡើង​ចំណោត​៤៥​ដឺក្រេ​បាន

មិន​ធម្មតា​មែន​​ Ranger Rover មួយ​គ្រឿង​នេះ​អាច​បើក​ឡើង​ចំណោត​៤៥​ដឺក្រេ​បាន

មនុស្ស​​ម្នា​ជា​ច្រើន​​នាំ​គ្នា​​ភ្ញាក់​ផ្អើល​​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​​រថយន្ត​ Ranger Rover Evoque ​ស៊េរី​២០១៥​​​​​​​​​​​​​​​​​​​​​​​​​​​​ អាច​បើក​ឡើង​និង​ចុះ​​​ចំណោត​៤៥​ដឺក្រេ​បាន​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​បន្តិច​ឡើយ។

 

ចង់​ដឹង​​ថា​ រថយន្ត​ Ranger Rover Evoque ​ស៊េរី​២០១៥ មាន​សមត្ថភាព​អស្ចារ្យ​កម្រិត​ណា​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

បន្ទាប់​ពី​បាន​ទស្សនា​វីដេអូ​រួច​ទើប​ដឹង​ថា ​រថយន្ត​ Ranger Rover Evoque នេះ​ពិត​ជា​មិន​ធម្មតា​មែន​ គឺ​វា​​អាច​បើក​ឡើង​ចុះ​ចំណោត​ចោត​ខ្លាំង​​បាន​ដោយ​ងាយ​ស្រួល​ជា​ទីបំផុត ​ដែល​សូម្បី​តែ​​មនុស្ស​ធម្មតា​​ក៏​មិន​អាច​ធ្វើ​ទៅ​បាន។ គួរ​បញ្ជាក់​ថា ​វីដេអូ​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ​គឺ​ជា​ការ​រៀប​ចំ​ឡើង​របស់​ ក្រុម​ Land Rover Experience ប្រចាំ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​តេស្ត​សមត្ថភាព​​រថយន្ត​នេះ​ឲ្យ​សាធារណ​ជន​បាន​​ឃើញ​​ពី​ភាព​អស្ចារ្យ​​របស់​វា។​


​​​​​​​

ចុច​អាន៖ Lexus RX ស៊េរី​ថ្មី​​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​ តម្លៃ​​ជាង​៤ម៉ឺន​ដុល្លារ

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ Youtube​​​​​​​​​​