ប្តី​-​ម្តាយ​និង​ប្អូនស្រី​ប្តឹង​ស្ត្រី​ជាប់ចោទ​សហាយស្មន់

ប្តី​-​ម្តាយ​និង​ប្អូនស្រី​ប្តឹង​ស្ត្រី​ជាប់ចោទ​សហាយស្មន់

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកស្រី ឯម រ៉ា​នី ដែល​កំពុង​ក្លាយជា​តួឯក​ក្នុង​រឿង​សហាយស្មន់​ជាមួយ​លោក​មេធាវី ជា ហៃ ត្រូវ​បាន​សមត្ថកិច្ចនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា ក្រោម​បណ្តឹង​​​ពី​សំណាក់​ប្តី ម្តាយ និង​ប្អូនស្រី​អំពី​បទ​ចោទ​ចំនួន​៣​គឺ ហិង្សា​ដោយ​ចេតនា បទ​ជេ​ប្រមាថ និង​បទ​សហាយ​ស្មន់ ។

សូម​បញ្ជាក់​ថា រឿង​ក្តី​នេះ​ហាក់​រំ​ពើត​រំ​ពើង​និង​រំជើបរំជួល​ពេល​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មានការ​បង្ហោះ​ពី​ជម្លោះ​រវាង​ម្តាយ​និង​កូន​ជេរ​ប្រមាថ​គ្នា​យា​៉​ង​ជូរ​ចត់ និង​ឃ្លី​ប​វី​ដេ​អូ​របស់​អ្នកស្រី ឯម រា​៉​នី បកស្រាយ​រឿង​រា​៉​វ​របស់​ខ្លួន ។
លោក ប៉ែន វ​ន្នី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូស​បញ្ជាក់​​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា បទ​ជេរ​ប្រមាថ និង​បទ​សហាយស្មន់​ពី​ប្តី ម្តាយ និង​ប្អូនស្រី កម្លាំង​ជំនាញ​របស់​លោក បាន​ធ្វើការ​ស៊ើបអង្កេត ប្រមែប្រមូល​រាល់​វត្ថុ​តាង​និង​សាក្សី​យ៉ាង​ល្អិតល្អន់ ។

លោក​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៥ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ ជួន ណា
​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត កម្លាំង​របស់​លោក​បាន​នាំ​ខ្លួន​អ្នកស្រី ឯម រ៉ា​នី ទៅ​កាន់​សាលាដំបូង​ខេត្ត ដែល​អាច​ចោទប្រកាន់ តែ​២​បទ​ចោទ​សិន គឺ​ហិង្សា​ដោយ​ចេតនា និង​បទ​ជេរ​ប្រមាថ​។ ចំណែក​បទ​ចោទ​ពី​សហាយស្មន់​នោះ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ទេ ដោយសារ​ពេលវេលា​នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី ឯម រ៉ា​នី ត្រូវ​បាន​បញ្ជូន​មក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ ។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ទើបត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​សា​ជា​ថ្មី​ដើម្បី​សាកសួរ ដោយ​លោក​ព្រះរាជអាជ្ញា​រង រស់ សា​រាំ ។

តាម​សេចក្តីរាយការណ៍ សំណុំរឿង​អ្នកស្រី ឯម រ៉ា​នី ពុំ​ទាន់​បញ្ជូន​ដល់​ដៃ​ចៅក្រម​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​ចៅក្រម​ណាមួយ​កាន់​រឿង​ក្តី​នេះ​ទេ ។ ប្រភព​ពី​លោក ប៉ែន វ​ន្នី បាន​បញ្ជាក់​ថា ទាក់ទិន​រឿង​ចោទប្រកាន់​ពី​បទ​សហាយស្មន់​ជាមួយ​លោក​មេធាវី ជា ហៃ ក៏​ត្រូវ​បាន​លោក គង់ ប៊ុ​ន​ថា និង​អ្នកស្រី ចេ​ង ឃាន ដែល​ជា​ម្តាយ​បាន​ប្តឹង​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​សហាយ​ស្មន់​​ដែរ ប៉ុន្តែ​ដោយ​ភស្តុ​តាង និង សាក្សី​មិន​ទាន់​គ្រប់គ្រាន់ ទើប​ពុំ​ទាន់​ចាត់ការ​។ ប៉ុន្តែ​សំណុំរឿង​នេះ​លោក​និយាយ​ថា បាន​បញ្ជូន​ដល់​តុលាការ​ហើយ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២០ តុលា​នេះ នៅ​ចំណុច​ក្រុម​២ ភូមិ​៤ សង្កាត់​៤ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ជម្លោះ​ក្នុង​គ្រួសារ​រវាង​ម្តាយបង្កើត ប្តី ប្អូនស្រី និង​ស្ត្រី​ជា​ប្រពន្ធ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ និង​បាន ឃាត់​ខ្លួន​​មេធាវី ជា ហៃ ក្រោម​បណ្តឹង​ពី​បទ សហាយស្មន់ និង​ប្រើ​អំពើ​ហិង្សា ។ នៅ​រសៀល​ថ្ងៃ​ដដែល​ចៅក្រម​សុខ សឿ​ន បាន​ចេញ​ដីកា​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ​៕