អ្នក​អាច​ប្រើ​ប្រាស់ Tweak មួយ​នេះ ដើម្បី​ទាញ​យក​វីដេអូ​បាន​គ្រប់​កម្រិត​ពី​កម្មវិធី YouTube

សម្រាប់មិត្តអ្នកអាន ដែលកំពុងតែ ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS 9 ហើយ Jailbreak រួចរាល់ នឹងមានបំណង ចង់បាន Tweak ដែលអាចទាញ យកវីដេអូ បាននោះ អ្នកអាចតម្លើង Tweak YouTube++ បាន ហើយវាក៏មាន សមត្ថភាព អាចចម្លង វីដេអូដែល ទាញយក ទៅកាន់ Camera Roll ឬ កម្មវិធី Music បានដែរ។

អ្នក​អាច​ប្រើ​ប្រាស់ Tweak មួយ​នេះ ដើម្បី​ទាញ​យក​វីដេអូ​បាន​គ្រប់​កម្រិត​ពី​កម្មវិធី YouTube

Tweak YouTube++ វាចេញកំណែ ទម្រង់ថ្មី សម្រាប់ iOS 9 និង iOS 9.0.2 ហើយដូច្នេះ អ្នកអាច ធ្វើការតម្លើងបាន តែវាមិនទាន់ អាចដំណើរការ រលូនសម្រាប់ ពពួក iPad ទេ ចំណែកឯ iPhone វិញវាដំណើរការរលូន ហើយគ្រាន់តែ នៅមានបញ្ហា សម្រាប់វីដេអូ ធំៗមួយចំនួន ពេលខ្លះចម្លង ដាក់ចូល Camera Roll ឬ កម្មវិធី Music វាមិន ដំណើរការ តែបើអ្នក ព្យាយាម ម្តងទៀត វាអាចនឹង ចម្លងបានសម្រេច។

សូមបញ្ជាក់៖ សម្រាប់មិត្តអ្នកអាន ដែលមានបំណង ចង់ធ្វើការ តម្លើងសូម ធ្វើតាមការ ណែនាំ អោយបានត្រឹមត្រូវ និង ច្បាស់លាស់ ជៀសវាង មានបញ្ហាផ្សេងៗ កើតឡើង ក្រុមការងារ យើងខ្ញុំមិន ទទួលខុសត្រូវ សម្រាប់មិត្ត អ្នកអាន ដែលមិនអាន និង ធ្វើតាមការ ណែនាំយើងខ្ញុំ ច្បាស់លាស់ទេ។

តម្រូវការ

  • រាល់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ដល់ iOS 9.0.2 សម្រាប់ iOS 8 ក៏អាចតម្លើង បានដែរ
  • អ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
  • មានការតម្លើងកម្មវិធី YouTube ចេញពី App Store

វិធីសាស្រ្តតម្លើង និង របៀបប្រើប្រាស់

  • ជាដំបូងអ្នកគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ Refresh ដើម្បីអោយវា ធ្វើការបន្ថែម ឬ Update Tweak
  • ក្រោយពេលដែល Refresh រួចរាល់ អ្នកមិន ចាំបាច់បន្ថែម Source ឡើយ ព្រោះវាមាន នៅក្នុង Bigboss ស្រាប់ គ្រាន់តែធ្វើការ ស្វែងរក YouTube ++ និងធ្វើការ តម្លើង រួច Respring ឧបករណ៍របស់អ្នក
  • ក្រោយពេលបញ្ចប់ការតម្លើង Tweak នេះសាកល្បង ចូលទៅកាន់ កម្មវិធី YouTube ហើយស្វែងរក វីដេអូណាមួយ វានឹង លោតប៊ូតុង Download អ្នកអាចចុច លើវា​ហើយ វានឹងលោត ជម្រើស កម្រិតវីដេអូ ដែលអ្នកចង់ ទាញយក
  • ការទាញយកវីដេអូវាក៏លោត កម្រិត Process នៃការទាញយក នៅរបាខាងលើ កម្មវិធី YouTube ផងដែរ
  • ចូលទៅកាន់ កន្លែង Download ហើយអ្នកអាច ចុចលើវីដេអូ ដែលទាញយក រួចរាល់ ដើម្បីធ្វើការ ចម្លងវា ដាក់ទៅ Camera Roll ឬ Music តាមដែល ខ្លួនចង់បាន

ខេមបូរីផត​ សង្ឈឹមថា មិត្តអ្នកអាន នឹងអាចតម្លើង វាបានដោយ ជោគជ័យ ហើយប្រសិនបើ លោកអ្នកមានចម្ងល់ ឬ បញ្ហាផ្សេងៗ អ្នកអាច ធ្វើការ Comment នៅខាង ក្រោមនេះ បានក្រុមការងារ យើងខ្ញុំនឹងរង់ចាំ ឆ្លើយតបអោយ បានឆាប់ រហ័ស តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Meng
  • 1:54 PM, 26 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ