ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

ស្ទឹងត្រែង:  ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីរ​បទ​ប្រើប្រាស់ និង ចែកចាយថ្នាំញៀន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ត្រង់ចំណុច ទីតាំង​ខុសគ្នាម្នាក់​ស្ថិតក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​។​

 ចំណែកឯ​ម្នាក់ទៀត​គឺ​ដោយមាន​ការសហការ​រ​វាង​សមត្ថកិច្ច ជាមួយនិង​លោក​មេភូមិឈ្មោះ អេ​ល ម៉ាត់​លី ដែលជា​មេភូមិ​ភ្នំ​ខៀវ ទើប​អាច​ឃាត់ខ្លួន​នៅ​ព្រំ​ប្រទល់​ក្រចេះ ស្ទឹងត្រែង ព្រមទាំង​បញ្ជូន​ខ្លួ​លន​មក​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ចាត់ការ​តាមនីតិវិធី​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់​ទី​១.​ឈ្មោះ សាន់ យូ  អាយុ ៣២​ឆ្នាំ ជនជាតិ អី​ស្លាមមុខរបរ កសិករ រស់នៅ ភូមិ​ភ្នំ​ខៀវ ឃុំ អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត ក្រចេះ​។​ទី​២.ឈ្មោះ កុំ រី  អាយុ​២៣​ឆ្នាំ ជនជាតិ អី​ស្លាម មុខរបរ មិន​ពិត​ប្រក​ដ់ រស់នៅ​ភូមិ គីឡូ​៨សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម្សៅក្រាម ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់​តូច និង​លុយ​ខ្មែរ​ចំនួន៧០០០​រៀល​។​

ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បានរៀបចំ និង ប្រើ​វិធាន​ញុះញង់ព្រមទាំង​មានការ​ស៊ើបអង្កេត ជាច្រើន​ថ្ងៃ ទើប​អាច​កំណត់​មុខសញ្ញា​បាន ទើប​ឈានដល់ការឃាត់ខ្លួន​នៅពេលដែល​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​ផ្ទាល់​តែម្តង ​៕​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​