បុរស​ម្នាក់​សរសេរ​លិខិត​បណ្ដាំ ទុក​ឲ្យ​កូនចៅ រួច​ចង​.​ក​សម្លាប់ខ្លួន

ភ្នំពេញ: ​បុរស​ម្នាក់​មាន​ជំងឺ​រ៉ាំរ៉ៃ បាន​សរសេរ​លិខិត​បណ្ដាំ​មួយច្បាប់ ទុក​ឲ្យ​កូនចៅ រួច​ក៏សម្រេចចិត្ត​ចង​.​ក​ធ្វើអត្តឃាត​សម្លាប់ខ្លួន នៅក្នុង​ផ្ទះសំណាក់​យីហោ «​ទឹកមាស​» ។

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ត្រូវបាន គេ​ប្រទះឃើញ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នៅក្នុង​ផ្ទះសំណាក់​យីហោ «​ទឹកមាស​» ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ ។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា អឿន សំអុល អាយុ​៤៥ឆ្នាំ រស់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

 មុនពេល​កើតហេតុ រងគ្រោះ​បាន​សរសេរ​លិខិត​បណ្ដាំ​មួយច្បាប់​នៅលើ​សៀវភៅគ្រួសារ​ទុក​ឲ្យ កូនចៅ​របស់គាត់ រួច​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៥ ខែតុលាគាត់​ក៏​ចូលទៅ​ដេក​ផ្ទះសំណាក់​ខាងលើ បន្ទប់​១០៣ ជាន់​ទី​១ ហើយក៏​យកក្រមា​ចង​.​ក​ភ្ជាប់​នឹង​ទួរណឺវិស ភ្ជាប់​ជាមួយ​ទ្វារ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ មក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួនសាកសព ដោយ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ប្លែក​នោះទេ ហើយ​បា​នស​ន្និ​​ដ្ឋា​ន​ថា បុរស​ឈ្មោះ​អឿន សំអុល ពិតជា​ស្លាប់​ដោយ ចងក​ធ្វើអត្តឃាត ពិតមែន ហើយក៏ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ចាត់​ចែ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​