​​ផ្តន្ទាទោស​លោក ព្រំ សាន និងអ្នកស្រី មុំ ម៉ា​នុ​ត សងជំងឺចិត្ត​ទៅ​ដើមបណ្តឹងម្នាក់​១០​លាន​រៀល​

រាជ​ធានីភ្នំពេញ ៖ លោក ម៉ុង មុនី​សោភា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា ​​២០១៥ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ឲ្យ​លោក ព្រំ សាន អនុប្រធាន​នាយកដ្ឋាន​កណ្តាល​ព័ត៌មាននៃ​ក្រសួង​ព័ត៌មាន និងអ្នកស្រី មុំ ម៉ា​នុ​ត ភរិយា​ដើម​របស់​លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​អគ្គ​បញ្ជាការដ្ឋានកង​យោធពលខេមរភូមិន្ទ ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋក្នុង​ម្នាក់ ៥​លាន​រៀល និងសង​សំណង​ជម្ងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​ម្នាក់១០​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥នៃ​ក្រម​ព្រហ្មទណ្ឌ ( តាម Facebook ) តាម​ពាក្យបណ្តឹង​របស់​លោកស្រី កែវ ម៉ា​លី សមាជិក​ព្រឹទ្ធសភា និង​ជា​ថៅកែ​ខុន​ដូ​វិមាន​កែវចរណៃ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​