លោក សម រង្ស៊ី​ ៖ ជនដៃដល់ដែល​វាយតំណាងរស្រ្ត​ CNRP​ ជាបាតុកររបស់ CPP

រាជធានីភ្នំពេញ ​៖ ប្រធាន​ក្រុមតំណាងរាស្រ្តភាគតិច​ក្នុងសភា​ លោក សម រង្ស៊ី ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page ​ផ្លូវការរបស់លោក​បង្ហោះនៅរសៀលថ្ងៃទី២៦ ​តុលានេះថា ​នៅម៉ោង១២និង៣០នាទីថ្ងៃត្រង់នេះ​ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ពីររូបគឺលោក​ ញ៉យ ចំរើន​ និង លោក គង់ សភា ត្រូវបានបាតុកររបស់​គណបក្សប្រជាជនកម្ពុជា(CPP)​​ ព្រួតគ្នាវាយយ៉ាងដំណំនៅមុខមន្ទីររដ្ឋសភា​ ធ្វើឲ្យរងរបួស​ ខូចខាតរថយន្ត​និងបាត់សម្ភារមួយចំនួន​ទៀតក្នុងរថយន្ត បន្ទាប់ពីពួកគាត់​ចេញពីប្រជុំ ។

យ៉ាងណាក៍​ដោយមកដល់ម៉ោង២និង៤៥នាទី​រសៀលថ្ងៃចន្ទដដែលនេះ​ មិនទាន់មានប្រតិកម្មតបភ្លាមៗ​នៅឡើយទេពី​មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ​ជុំវិញការ​ចោទប្រកាន់​របស់មេបក្សក្រៅរដ្ឋាភិបាល​ខាងលើនេះ ៕