លោក ហ៊ុន ម៉ានី ថ្កោល​ទោស​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រនៅ​សភា

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការគាំទ្រ និង​ថ្កោល​ទោស​លើអំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​លើ​ប្រជាពល​រដ្ឋ និង​ជាពិសេស​លើ​តំណាង​រាស្ត្រ។

តាម​រយៈគណនី​ហ្វេសប៊ុក​របស់​ខ្លួន លោក ហ៊ុន ម៉ានី បានលើក​ឡើង​ថា៖ «ខ្ញុំ​តែង​តែយក​ចិត្តទុក​ដាក់​ចំពោះ​ការតវ៉ា សំណូមពរ និង​មតិយោបល់​របស់​ប្រជាជន​ដោយគ្មានការ​រើស​អើ់ងនាពេល​កន្លងមក»។ ជាមួយ​គ្នានេះ លោក​បានអំពាវ​នាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថិកិច្ច​អនុវត្ត​ច្បាប់ដើម្បី​វែកមុខ និង​ដាក់​ទោស​ដល់​ជន​ដៃដល់​ដែល​បាន​ប្រព្រឹត្តហិង្សា ស្រប​តាមគោល​ការណ៍នីតិរដ្ឋ​របស់​កម្ពុជា៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​