ការជួបប្រមូលផ្ដុំក្រុមអ្នកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត បាននាំមកដល់ ភ្នំពេញហើយ!

សែលកាត និង បារខែមកម្ពុជា សហការរៀបចំព្រឹត្តិការណ៍ស្តីអំពីការអប់រំ ចំណេះដឹងផ្នែក បច្ចេកវិទ្យា និងការជួបជុំបង្កើតគំនិត ច្នៃប្រឌិតនៅភ្នំពេញ ក្រោមប្រធានបទ “ត្រៀមខ្លួន សម្រាប់សមាហរណកម្មអាស៊ាន”

ភ្នំពេញ ថ្ងៃទី25 តុលា៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ ទាំងបួនក្នុងឆ្នាំនេះ បារខែមកម្ពុជា និងសែលកាត សហការគ្នាជា ថ្មីរៀបចំបារ ខែមភ្នំពេញដើម្បី បើកឱកាសយល់ដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ យុវជនខ្មែរឲ្យសិក្សា ពីបទពិសោធ អ្នកជំនាញ ផ្នែកបច្ចេកវិទ្យា និងរៀបចំខ្លួន សម្រាប់សមាហរណកម្មអាស៊ានដែលនឹង មកដល់នាចុងឆ្នាំនេះ។ 

បារខែមភ្នំពេញ ក្រោមប្រធានបទ “ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន” នឹងរៀបចំនៅ ថ្ងៃទី 24-25 ខែតុលា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ព្រឹត្តិការណ៍នេះ នឹងមានការជួប ប្រជុំដោយ ក្រុមអ្នកជំនាញព័ត៌មានវិទ្យា ថ្នាក់ដឹកនាំអាជីវកម្ម ទាក់ទងបច្ចេកវិទ្យា អ្នកជំនាញ បច្ចេកវិទ្យាបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចូលរួមចែក រំលែកចំណេះដឹង ជំនាញ និងបទពិសោធ ក៏ដូចជាធានាថាកម្ពុជា បានត្រៀមខ្លួន រួចជាស្រេច សម្រាប់សមាហរណកម្ម អាស៊ានខាងមុខ។ 

ព្រឹតិ្តការណ៍ដែលមានរយៈពេលពីរថ្ងៃចាប់ពីម៉ោង7.30នាទីព្រឹក ដល់ម៉ោង5ល្ងាច នឹងមាន សកម្មភាពដ៏ចាប់អារម្មណ៍ជាច្រើន ដោយផ្ដល់ជូននូវ ភាពសប្បាយរីករាយ ការអប់រំ និងលើកទឹកចិត្ត ក្នុងការសន្ទនា ជាមួយវាគ្មិនចូលរួមមកពី EZECOM, Google Developer Group, IT STEP Academy, Fedora, FireFox, Development Innovations, ITC, Web Essentials, Nokor Group, Yoolk, , ThemeCountry, បារខែមសិង្ហបុរី, បារខែមបាងកក ក៏ដូចជាអង្គភាព និងស្ថាប័នផ្សេងៗ ជាច្រើនទៀត។

សម្រាប់រយៈពេលបីឆ្នាំបន្តបន្ទាប់គ្នានេះ បារខែមកម្ពុជា សម្រេចបានគោលដៅ និងការប្ដេជ្ញា ចិត្តរបស់ ខ្លួនតាមរយៈការ នាំមកនូវក្រុម អ្នកជំនាញព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ សិស្ស និងនិស្សិត ចូលរួមជាបណ្ដាញការងារ និងសហការពួតដៃ គ្នាលើកកម្ពស់ វិស័យសិល្បៈជំនាញបច្ចេកវិទ្យា។​ ជាលទ្ធផលជោគជ័យ ក្នុងព្រឹត្តិការណ៍កន្លងមក ជាមួយការស្វាគមន៍គាំទ្រ និងទទួលស្គាល់យ៉ាងទូលំទូលាយ ព្រឹត្តិការណ៍បារខែម ដែលបានរៀបចំក្នុងឆ្នាំនេះ នៅខេត្តរតនគិរី​ កំពត បាត់ដំបង  និងជាពិសេសថ្មីៗនេះនៅខេត្តតាកែវ មានការចូល រួមគាំទ្រយ៉ាងច្រើន កុះករពីសំណាក់អ្នកចូលរួម ពីគ្រប់មជ្ឈដ្ឋាន។

យោងតាមប្រសាសន៍លោកប៊ីចាន់ត្រា តំណាងបារខែមកម្ពុជា បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំ យើងរំពឹងយ៉ាងមុតមាំ លើជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ នៅភ្នំពេញ ព្រោះជានិច្ចកាល តែងតែមានការ ទទួលស្វាគមន៍ និងអ្នកចូលរួមយ៉ាងច្រើនកុះករ បំផុត។ វាជាការល្អបំផុតដែលយើង បានដឹងថាយុវជន យើងនៅទីក្រុង មានការចាប់ អារម្មណ៍យ៉ាងខ្លាំង លើបច្ចេកវិទ្យា និងការច្នៃប្រឌិត។ ខណៈព្រឹតិ្តការណ៍ ដែលបានរៀបចំកន្លង ទៅនៅ តាមបណ្ដាខេត្តផ្សេងៗទទួលបាន ការស្វាគមន៍ និងជោគជ័យនោះ យើងខ្ញុំនឹងយកកិត្តិយស ​និងការងារប្រឹង ប្រែងរបស់យើង ដើម្បីជំរុញឲ្យការរៀប ចំព្រឹត្តិការណ៍នៅ រាជធានីភ្នំពេញកាន់តែសប្បាយរីករាយ និងឱកាសកាន់តែទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលយើងបានរំពឹងទុកថា នឹងមានវត្តមាន និងការចូលរួមកាន់តែច្រើន។” 

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត ក៏បានលើកឡើងថា “យើងជឿជាក់ថា ចំពោះចំណាប់អារម្មណ៍លើ បច្ចេកវិទ្យា និងការច្នៃប្រឌិត ក្នុងក្រសែភ្នែកយុវជនកម្ពុជា គឺជាសារៈសំខាន់ ដំបូងក្នុងការ ធានាចំពោះការប្រកួតប្រជែង​របស់ពួកគាត់ក្នុងពិភពទំនើប ក៏ដូចជាអាចឲ្យ ពួកគេមានសមត្ថភាព ពេញលេញចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត។ កម្ពុជាត្រូវបន្តដំណើរឆ្ពោះ ទៅមុខដូចពិភព លោកដែលកំពុងឈានទៅកាន់ យុគសម័យបច្ចេក វិទ្យាកាន់តែទំនើប សំបូរបែប ហើយយើង កាន់តែរីករាយ ថែមទៀតក្នុងការឧបត្ថម្ភគាំទ្រ សម្រាប់គំនិត ផ្ដួចផ្ដើម ដែលអាចជំរុញយុវជន ឲ្យសិក្សាស្រាវជ្រាវ ច្នៃប្រឌិត និងចូលរួមសហការជាមួយសិស្ស និស្សិតខ្មែរ និងអ្នកជំនាញដទៃទៀតក្នុងវិស័យនេះ។ ចាប់តាំងពី ពេលបារខែម បានចាប់ផ្ដើមរៀបចំកាលពី3ឆ្នាំមុន យើងបានចូលរួម ឧបត្ថម្ភគាំទ្រព្រឹតិ្តការណ៍នេះ រហូតមក ហើយយើងក៏នៅ តែបន្តការឧបត្ថម្ភគាំទ្រនេះទៅមុខទៀត ព្រោះយើងមាន ទស្សនវិស័យដូចគ្នា។”

 

ដើម្បីចុះឈ្មោះចូលរួមព្រឹត្តិការណ៍ បារខែមភ្នំពេញ ឬសាកសួរព័ត៌មានបន្ថែម សូមចូលទៅកាន់ ។
ការជួបប្រមូលផ្ដុំក្រុមអ្នកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត បាននាំមកដល់ ភ្នំពេញហើយ!
ការជួបប្រមូលផ្ដុំក្រុមអ្នកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត បាននាំមកដល់ ភ្នំពេញហើយ!

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត