អតីត​​និ​ស្សិត​​ដែល​​គំ​រាម​​បោក​​គ្រាប់​បែក​​ទៅ​លើ​​សម្ដេច​​ក្រ​ឡា​ហោម នឹង​​ត្រូវ​​ដោះ​លែង​​

សៀមរាប ​៖​ បើ​​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​មេ​ធា​វី​​ការ​ពារ​​ក្តី​​របស់​​អតីត​​និ​ស្សិត តៅ ​សា​វឿន ​បាន​​មាន​​ប្រ​សា​សន៍ ​ថា​​តុ​លា​ការ​ខេត្ត​សៀម​រាប ​នឹង​​ដោះ​លែង​​យុវ​ជន​​ដែល​​គំ​រាម​​បោក​​គ្រាប់​បែក​​សម្លាប់​​សម្តេច​​ក្រ​​ឡា​​ហោម ស ខេង តាម​​បណ្ដាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​​កាល​​ពី​ខែ​ កញ្ញា​ កន្លង​ទៅ​នេះ​​ឲ្យ​​មាន​​សេ​រី​ភាព​​វិញ​​នៅ​​ចុង​ខែ​​នេះ បន្ទាប់​ពី​​មាន​ការ​​ជំ​នុំ​​ជម្រះ​ក្ដី​​កាល​ពី​​ថ្ងៃ​​ទី ​២២ ខែ ​តុលា​ កន្លង​ទៅ​​ថ្មី​ៗ​​នេះ។​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក តៅ សាវឿន គឺ​អ្នកស្រី កុយ កិ​ត្យា មានប្រសាសន៍ថា តុលាការ​ខេត្ដ​សៀមរាប​បានសម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សាវឿន រយៈពេល​១៥​ខែ តាម​មាត្រា​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​អនុវត្ត​ទោស​១​ខែ។ អ្នកស្រី​បន្ដ​ថា កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ខាងមុខនេះ​ គឺ​គ្រប់​១​ខែ​ហើយ​។ ​លោកស្រី​បន្ត​ថា​ អញ្ចឹង​ការសម្រេច​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ឬ​មិន​ប្តឹង ​គឺជា​សិទ្ធ​របស់​គាត់ ហើយ​គាត់​នឹង​ព្យាយាម​ពន្យល់​ដល់​គាត់​បន្ថែម​ទៀត។​ យុវជន​ដែល​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម​ ស ខេង តាម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ តៅ សាវឿន មាន​ទីលំនៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) […]