Vardy ​ជាប់​ឈ្មោះ​ចំណោម​កីឡាករ​ខ្លាំង​ ក្នុង​ប្រវត្តិសាស្ត្រ​ EPL


Vardy ​ជាប់​ឈ្មោះ​ចំណោម​កីឡាករ​ខ្លាំង​ ក្នុង​ប្រវត្តិសាស្ត្រ​ EPL

ខ្សែ​ប្រយុទ្ធ​ Jamie Vardy ​របស់​ក្រុម​ Leicester City ​បាន​ជាប់​ឈ្មោះ​​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​បំផុត​៨​នាក់ ក្នុង​ប្រវត្តិសាស្ត្រ​​ English Premier League ​ដែល​អាច​ស៊ុត​ចូល​ទី​​​៧​ប្រកួត​ជាប់​ៗគ្នា ​​បន្ទាប់​ពី​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ស៊ុត​ឲ្យ​ Leicester ឈ្នះ​ Crystal Palace ១-០ ទៀត​ កាល​ពី​​ថ្ងៃ​សៅរ៍។

 

Vardy ​ជាប់​ឈ្មោះ​ចំណោម​កីឡាករ​ខ្លាំង​ ក្នុង​ប្រវត្តិសាស្ត្រ​ EPL

 

​កីឡាករ​ ដែល​​ទើប​តែ​ជាប់​​ជម្រើស​ជាតិ​អង់គ្លេស​កាល​ខែ​ឧសភា​រូប​នេះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​មែន​ទែន បន្ទាប់​ពី​ស៊ុត​៧​ប្រកួត​ជាប់ៗ​គ្នា​នៅ​ Premier League ដែល​ធ្វើ​ឲ្យ​រូប​គេ មាន​កំណត់ត្រា​ស្មើ​ Ian Wright, Alan Shearer, Thierry Henry, Emmanuel Adebayor និង​ Mark Stein ប៉ុន្តែ​នៅ​ចាញ់​ Daniel Sturridge ​របស់​ក្រុម​​ Liverpool​ ​ដែល​ស៊ុត​បាន​៨​ប្រកួត​ជាប់​គ្នា និង​ Ruud van Nistelrooy ​អតីត​កីឡាករ​ Manchester United ​​ធ្លាប់​ស៊ុត​បាន​៨​ប្រកួត​ជាប់​គ្នា និង​១០​ដង​ជាប់ៗ​គ្នា​ផង​ដែរ។

 

Vardy ​ជាប់​ឈ្មោះ​ចំណោម​កីឡាករ​ខ្លាំង​ ក្នុង​ប្រវត្តិសាស្ត្រ​ EPL

 

​Vardy ​គឺ​​ជា​តួអង្គ​ដ៏​សំខាន់​បំផុត ដែល​ជួយ​ឲ្យ​ Leicester ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​តារាង​ Premier League ហើយ​រូប​គេ​ ក៏​ជា​ Top Scorers ​បច្ចុប្បន្ន​ផង​ដែរ​ បន្ទាប់​ពី​១០​ប្រកួត ស៊ុត​បាន​១០​គ្រាប់ ដោយ​នៅ​លើ​ Sergio Aguero, Alexis Sanchez និង​ Giorginio Wijnaldum ​ដាច់​ចំនួន​៤​គ្រាប់៕

 

-ចុចអាន៖ ក្លិប​ធំៗ​៥ ​ត្រៀម​ប្រជែង​គ្នា​ទិញ​យក​ Hazard ពី​ Chelsea

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports