អ្នក​ចាំ​ទី AC Milan ជាប់​ជា​អ្នក​ចាំ​ទី​ក្មេង​ជាង​គេ​ដែល​លេង​នៅ Serie A

អ្នក​ចាំ​ទី AC Milan ជាប់​ជា​អ្នក​ចាំ​ទី​ក្មេង​ជាង​គេ​ដែល​លេង​នៅ Serie A

កីឡាករ Gianluigi Donnarumma របស់​ក្រុម AC Milan បាន​ក្លាយ​ខ្លួន​ជា​អ្នក​ចាំ​ទី​វ័យ​ក្មេង​បំផុតក្នុង​ប្រវត្តិ​សាស្ត្រ ដែល​លេង​នៅ​ក្នុង​ប្រកួត​ក្រប​ខណ្ឌ​កំពូល​របស់​អ៊ីតាលី Serie A។

 

អ្នក​ចាំ​ទី AC Milan ជាប់​ជា​អ្នក​ចាំ​ទី​ក្មេង​ជាង​គេ​ដែល​លេង​នៅ Serie A

 

កំណត់​ត្រា​ថ្មី​កើត​ឡើង បន្ទាប់​ពី Donnarumma ដែល​មាន​វ័យ​ទើប​តែ​១៦​ឆ្នាំ និង៨ខែ បាន​បង្ហាញ​ខ្លួន​ឲ្យ AC Milan ក្នុង​ការ​ប្រកួត​យក​ឈ្នះក្រុម Sassuolo ក្នុង​លទ្ធផល ២-១ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

កីឡាករ Donnarumma បាន​ប្រាប់​ទូរទស្សន៍​អ៊ីតាលី​ថា៖ “ខ្ញុំ​តែង​តែ​មាន​សេចក្ដី​អត់ធ្មត់​ជា​និច្ច។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ការ​លេង​របស់​ខ្លួន​ឯង​បន្ទាប់​ពី​មក​កាន់​ទីនេះ (AC Milan) ជាង​១​ឆ្នាំ​កន្លះ និង​លេង​បាន​ជិត ៤០​ប្រកួត​រួចមក។ ខ្ញុំ​ប្រាថ្នា​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​ក្នុង​ក្រុម គោរព​ការ​សម្រេច​របស់​គ្រូ និង​គោរព AC Milan ដែល​ជា​ក្លិប​ដ៏​អស្ចារ្យ​មួយ​នៅ​អឺរ៉ុប”។

 

នៅ​ក្នុង​ការ​ប្រកួត​នោះ កីឡាករ Luiz Adriano គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ចុង​តង់​ទី​២ នៅ​ទឹកដី San Siro ជួយ​ឲ្យ AC Milan បាន​៣​ពិន្ទុ បន្ទាប់​ពី​៣ ប្រកួត​ចុង​ក្រោយ​កន្លង​មក ក្រុម​អតីត​ជើងឯក Champions League ៧សម័យ​កាល​មួយ​នេះ មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅ​ឡើយ ហើយ​ជ័យ​ជម្នះ​នេះ ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ លើ​លោក Sinisa Mihajlovic ជា​គ្រូ​បង្វឹក​ផង​ដែរ៕

 

អ្នក​ចាំ​ទី AC Milan ជាប់​ជា​អ្នក​ចាំ​ទី​ក្មេង​ជាង​គេ​ដែល​លេង​នៅ Serie A

 

ចុចអាន៖ Balotelli ​​ត្រឡប់​ទៅ​លេង​ឲ្យ​ AC Milan វិញ លក្ខខណ្ឌ​ខ្ចី​ជើង

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports