កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd


កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd

រំលឹក​ទៅ​កម្មវិធី​ Thai Fight ​នៅ​ប្រទេស​វៀតណាម កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ដែល​ជើង​ខ្លាំង​កម្ពុជា កែវ រំចង់ បាន​ចាញ់​កីឡាករ​ថៃ Iquezang Kor Rungthanakeat ​ដោយ​ពិន្ទុ​នោះ ពេល​នេះ​សាមី​ខ្លួន រំចង់ ​បាន​ចេញ​មក​បញ្ជាក់​បន្ថែម​ថា​ខ្លួន​គិត​ថា ​ឈ្នះ​១០០​%​ទៅ​ហើយ ព្រោះ​វាយ​ចូល​៣​ទឹក​ដាច់ ជា​ពិសេស​ ជើង​ខ្លាំង​ថៃ​ម្នាក់​នោះ​រត់​ដូច Floyd Mayweather ​ទៀត​នោះ។

 

កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd

 កែវ រំចង់

 

កែវ រំចង់ ជា​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ Iquezang ​មាន​ការ​ពិបាក​វាយ​ចូល​ខ្លាំង ដោយ​បាន​ត្រឹម​តែ​គេច​និងង​រត់​វាយ​សង​វិញ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ដោយសារ​តែ​ឃើញ​ថា​ខ្លួន​វាយ​ត្រូវ​ច្រើន នឹង​មាន​អ្នក​គាំទ្រ​ស្រែក​រំចង់​ៗ រហូត​នោះ ពេល​អាជ្ញាកណ្ដាល​ត្រៀម​លើក​ដៃ​អ្នក​ឈ្នះ កីឡាករ​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​គិត​ក្នុង​ចិត្ត​ថា​ឈ្នះ​បាត់​ទៅ​ហើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជា​លទ្ធផល​កីឡាករ​ចិត្ត​សឿង​កម្ពុជា​ចាញ់​ពិន្ទុ​ថៃ​ទៅ​វិញ។

 

ចំពោះ​លទ្ធផល​នេះ​ដែរ កែវ រំចង់ បាន​ប្រាប់ Sabay ​ពី​ស្រុក​កំណើតដោយ​ខ្លី​ៗ​ថា ៖ “ខ្ញុំ​វាយ​ចូល​រហូត ទាំង​៣​ទឹក តែ​ចុង​ក្រោយ​គេ​អត់​ឱ្យ​ខ្ញុំ​​ឈ្នះ​ទៅ​វិញ… អត់​យល់។ Iquezang ​រត់​រហូត​ដូច Floyd ​ទៅ​ហើយ តែ​គេ​បែរ​ជា​អ្នក​ឈ្នះ​វិញ ខ្ញុំ​អត់​សូវ​អស់​ចិត្ត​សោះ” ។

 

ចំពោះ​ជើង​ខ្លាំង​ថៃ​ដែល​ឈ្នះ​ពិន្ទុ​កីឡាករ រំចង់ នេះ គឺ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ច្រើន​រូប​មក​ហើយ ដូចជា វង្ស ណយ , ពេជ្រ សីហា , សេន ប៊ុនថេន ​និង​អ៊ុង វីរៈ​ជា​ដើម៕

 

មើល​វីដេអូ​ការ​ប្រកួត​ កែវ រំចង់ សូម​ចុច…

 

​អត្ថបទ៖ មុន្នី រម្យ