​មនុស្ស​១០០​នាក់​រងរបួស​ក្នុង​ហេតុការណ៍​លិច​សាឡាង​នៅ​ម៉ា​កាវ

​ម៉ា​កាវ​៖​បើ​យោងតាម​ការលើកឡើងរ​បស់​អាជ្ញាធរ​ក្នុងស្រុក​ដកស្រង់​ដោយសារ​ព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ​បាន​បញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស​១០០​នាក់​រងរបួស បន្ទាប់ពី​នាវា​ល្បឿន​លឿន​មួយគ្រឿង​ដែល​ធ្វើដំណើរ​ពី​ហុងកុង ទៅ​ម៉ា​កាវ ប៉ះទង្គិច​ជាមួយ​វត្ថុ​ម្យ៉ាង​នៅក្នុង​សមុទ្រ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លង​ទៅនោះ​។ 

​     អាជ្ញាធរ​បន្តថា ជនរងគ្រោះ​ជាច្រើន​ដេក​សណ្តូក​នៅលើ​ទូក ខ្លះ​ពាក់​អុកស៊ីសែន ត្រូវបាន​បញ្ជូនទៅ​កំពុងផែ​ហុងកុង ដើម្បី​រងចាំ​ឡាន​សង្គ្រោះ​។​

​     គួរ​បញ្ជាក់ថា​អាជ្ញាធរ​បានទទួល​ហៅ​ទូរស័ព្ទ​សុំ​ជំនួយ នៅវេលា​ម៉ោង​ប្រមាណ​៦​ល្ងាច (​ម៉ោង​ក្នុង​តំបន់​) ពី​សំណាក់​នាវា​មួយគ្រឿង ដែលមាន​អ្នកដំណើរ ១៦៣​នាក់ និង​សហសេវិក ១១​នាក់ ដែល​បាន​បាត់បង់​ថាមពល បន្ទាប់ពី​ជួប​គ្រោះថ្នាក់ នៅក្បែរ​កោះ Siu A Chau ដោយ​ក្នុងនោះ​មនុស្ស​ជាង ១០០​នាក់​រងរបួស​៕

​មនុស្ស​១០០​នាក់​រងរបួស​ក្នុង​ហេតុការណ៍​លិច​សាឡាង​នៅ​ម៉ា​កាវ
​មនុស្ស​១០០​នាក់​រងរបួស​ក្នុង​ហេតុការណ៍​លិច​សាឡាង​នៅ​ម៉ា​កាវ
​មនុស្ស​១០០​នាក់​រងរបួស​ក្នុង​ហេតុការណ៍​លិច​សាឡាង​នៅ​ម៉ា​កាវ