បបរ​ដែល​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ​

បបរ​ដែល​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ​

​នៅពេល​ដែល​កូន​ដល់​អាយុ​បរិភោគ​បបរ តើ​អ្នក​ជ្រើសរើស​បបរ​ដែល​ត្រូវ​ហើយ​ឬ​នៅ​? បើ​អ្នក​ជ្រើសរើស​បបរ​ដែល​ខុស នោះ​កូន​មិន​អាច​លូតលាស់​បានល្អ​ឡើយ ដូចនេះ​តើ​មាន​បបរ​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ ហើយ​លូតលាស់​បានល្អ​នោះ​?

​បបរ​ទឹកដោះគោ​
គ្រឿងផ្សំ ៖ អង្ករ​៥០​ក្រាម ទឹក​៤​កែវ ម្សៅ​ទឹកដោះគោ​៣​ស្លាបព្រា​(​ស្លាបព្រា​សម្រាប់​ដួស​ទឹកដោះគោ​)
​របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​មួយ​ម៉ោង បន្ទាប់​ពី​ត្រាំ​រួច អ្នក​ត្រូវ​យក​វា​ទៅ​ដាំ​ជា​បបរ រួច​ទើប​ចាក់​ម្សៅ​ទឹកដោះគោ​ចូល កូរ​រួច​ជា​ការ​ស្រេច​។​

បបរ​ពងមាន់​
គ្រឿងផ្សំ ៖ ពងមាន់​មួយ​គ្រាប់ អង្ករ​៥០​ក្រាម ទឹក​៤​កែវ​
​វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​យក​អង្ករ​លាង​ឲ្យ​ស្អាត រួច​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​មួយ​ម៉ោង បន្ទាប់មក​យក​វា​ទៅ​ដាំ​ជា​បបរ ដោយ​បើកភ្លើង​តូច រួច​យក​ពងមាន់​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន បន្ទាប់មក​យក​តែ​ផ្នែក​ក្រហម​ដោយ​កិន​ឲ្យ​ម៉ត់ រួច​លាយ​ចូលទៅក្នុង​បបរ​ឲ្យ​កូនបរិភោគ​ជា​ការស្រេ​ច​។​

បបរ​ដំឡូង​
1.​    ​ដំបូង​អ្នក​ត្រូវតែ​យក​ដំឡូង​ទៅ​ស្ងោរ រួច​ចិត​សំបក​ដំឡូង​ចេញ បន្ទាប់​មក​កិន​វាឲ្យ​ម៉ត់​។​
2.​    ​ពងមាន់​វិញ​ស្ងោរ​រួច យក​តែ​ផ្នែក​ខាង​លឿង រួច​កិន​វាឲ្យ​ម៉ត់​ដូចគ្នា​។​
3.​    ​បន្ទាប់មក​យក​ដំឡូង​ដែល​កិន​រួច យក​វា​ទៅ​ដាំ​ជា​មួយ​ទឹកដោះគោ ហើយ​ដាំ​បណ្តើរ​កូរ​វា​បណ្តើរ​។​
4.​    ​នៅពេល​ដែល​វា​មាន​រាង​ស្អិត អ្នក​ត្រូវ​តែ​ចាក់​ពងមាន់​ចូល​ជា​ការ​ស្រេច​។​

បបរ​សារី​
គ្រឿងផ្សំ ៖ សារី​៣​ទៅ​៥​ផ្លែ អង្ករ​៥០​ក្រាម ស្ករក្រាម​បន្តិច​។​
​វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​លាង​សារី​ឲ្យ​ស្អាត រួច​យក​វា​ទៅ​កិន​យក​ទឹក បន្ទាប់មក​យក​ទឹក​សារី អង្ករ និង​ស្ករក្រាម​ដាំ​ជាមួយគ្នា​ជា​ការ​ស្រេច បបរ​នេះ​អាច​ធ្វ​ឲ្យ​កូន​អ្នក​បាត់​ក្អក​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។