លោក សម រង្ស៊ី ថាអ្នកវាយតំណាងរាស្រ្ត បក្សរបស់ខ្លួន ជាបាតុករគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានហៅក្រុមអ្នកតវ៉ា ដែលវាយទៅលើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ស្រាល គឺជាក្រុមបាតុករ របស់គណបក្សប្រជាជនកម្ពុជា។

លោក សម រង្ស៊ី បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា អំពើហិង្សានេះ បានធ្វើអ្នកតំណាងរាស្រ្តទាំងពីរ រូបរងរបួសយ៉ាងដំណំ ខូចខាតរថយន្ត និងបាត់សម្ភារៈមួយចំនួនទៀតនៅក្នុងរថយន្ត។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ១២ និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានក្រុមអ្នកតវ៉ាព្រួតគ្នាវាយឲ្យបែកមុខ។ ការវាយនេះ  បានកើតមានឡើង ខណៈដែលតំណាងរាស្រ្តទាំងពីររូបបើករថយន្តចេញពីប្រជុំក្នុងរដ្ឋសភា៕

លោក សម រង្ស៊ី ថាអ្នកវាយតំណាងរាស្រ្ត បក្សរបស់ខ្លួន ជាបាតុករគណបក្ស ប្រជាជនកម្ពុជា