អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ

ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ និងជាប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីទេយ្យវត្ថុពីព្រះតេជគុណព្រះគ្រូចៅអធិកាវត្ត ០៧វត្ត ក្នុងខណ្ឌមានជ័យ រួមមាន វត្តចាក់អង្រែលើ វត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ វត្តនន្នមុនី វត្តពោធិ៍ញ្ញាណ និងវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។

សមាសភាពចូលរួមក្នុងពិធីនោះផងដែរ រួមមាន លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ឌី រ័ត្នខេមារុណ អភិបាលរងខណ្ឌមានជ័យ លោក ហ៊ួយ វីរៈ នាយករងរដ្ឋបាលខណ្ឌមានជ័យ លោកប្រធានការិយាល័យ មន្រ្តីរាជការ លោកចៅសង្កាត់បឹងទំពុន ចៅសង្កាត់ចាក់អង្រែលើ ចៅសង្កាត់ ចាក់អង្រែក្រោម ចៅសង្កាត់ស្ទឹងមានជ័យ លោកមេភូមិទាំងអស់ក្នុងសង្កាត់បឹងទំពុន ។ ទេយ្យវត្ថុដែលទទួលបានទាំង ០៧វត្ត រួមមាន ៖ អង្ករ១១បាវ ស្មើ ៥៧៥គីឡូក្រាម មី៣០កេស (កេសធំ ២០កេស កេសតូច១០កេស) ទឹកដោះគោ ១៨០កំប៉ុង ស្ករស ១៨០គីឡូក្រាម ទឹក្រូច០៨កេស រណ្តាប់ បច្ច័យបួន២៥ប្រដាប់ ទឹកស៊ីអ៊ីវ១២យួរ ទឹកត្រី១០យួរ តែ០៣បាវ ត្រីខ៤៨កំប៉ុង អំបិល១០គីឡូក្រាម និងថវិកា ៣,៧៥០,០០០រៀល ។

   លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសកាកបាទក្រហម ខណ្ឌមានជ័យ បានថ្លែងថា  ក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្រ្តីរាជការ កងកម្លាំងប្ដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យទាំងអស់ ពិតជាក្តីរំភើបឥតឧប្បមា ដោយបានទទួលទ័យវត្ថុពីព្រះតេជ្ជគុណព្រះចៅ អធិកាវត្តទាំង០៧ សម្រាប់ធ្វើជាទ័យទានចែកជូលពលរដ្ឋក្រីក្រ ក្នុងខណ្ឌមានជ័យ ។ ជារៀងរាល់ឆ្នាំ អនុសាខាកាក បាទក្រហមខណ្ឌមានជ័យ តែងតែទទួលទ័យវត្ថុនេះជារៀលរាល់ឆ្នាំ មិនថាតិច ឬច្រើនឡើយ ដែលនេះគឺទឹកចិត្តដ៏ ថ្លៃថ្លាបំផុតក្នុងវិស័យ ព្រះពុទ្ធសាសនាដើម្បីចូលរួមចំណែកលើការងារមនុស្សធម៌ សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកជីវភាពរស់នៅជាប្រចាំថ្ងៃ ។

 លោកអភិបាល បានបញ្ជាក់ថា ទេយ្យវត្ថុដែលទទួលបាននៅថ្ងៃនេះ អនុសាខាកបាទក្រហមកម្ពុជាខណ្ឌ នឹងនាំយកទៅចែកជូនពលរដ្ឋទីទ័លក្រ ខ្វះខាត គ្មានទីពឹង ចាស់ជរា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយផ្ទាល់ដៃ ៕

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យវត្ថុ ពីវត្តទាំងក្នុងខណ្ឌ