របួសជាង ១២០នាក់ ក្នុងករណីគ្រោះថ្នាក់ សាឡង់ដឹក អ្នកដំណើរ នៅហុងកុង

ហុងកុង៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកចិន បានឲ្យដឹងថា មនុស្សសរុបចំនួន ១២៤នាក់បានរង របួស នៅពេលដែល សាឡង់មួយគ្រឿង ធ្វើដំណើរក្នុងល្បឿនលឿន ពីទីក្រុងម៉ាកាវ ទៅកាន់ទីក្រុងហុងកុង បានបុក ជាមួយនឹងវត្ថុ មិនត្រូវបានគេស្គាល់ មួយនៅក្នុងទឹកជិតកោះឡេនទូ កាលពីថ្ងៃទីសៅរិ៍ សប្ដាហ៍មុន នេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា ក្រោយពេល កើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗផ្សេងៗគ្នា ហើយ ក្នុងចំណោមពួកគេ(ជនរង គ្រោះ) ចំនួន ៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៨នាក់ទៀត ក្នុងកម្រិតធ្ងន់ ៤០នាក់មធ្យម ខណៈពេល ដែលចំនួន ៧០នាក់ផ្សេងទៀតបានចេញពី មន្ទីរពេទ្យវិញហើយ មកដល់ព្រឹកថ្ងៃចន្ទនេះ។

សាឡង់បានបាត់បង់ម្ចាស់ការក្រោយពីប៉ះទង្គិចនេះ បានកើតឡើងនៅម៉ោង ៧យប់ ថ្ងៃអាទិត្យម្សិលមិញ នេះ ដោយសាឡង់មួយគ្រឿងនេះផ្ទុកអ្នកដំណើរចំនួន ១៦៣នាក់ និងសហសេវិកចំនួន ១១នាក់ ហើយ ត្រូវបាន សណ្តោងទៅកាន់កំពង់ផែរដ្ឋាភិបាល នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ របស់ក្រុងហុងកុង បន្ទាប់ពី គ្រោះថ្នាក់នេះ៕

របួសជាង ១២០នាក់ ក្នុងករណីគ្រោះថ្នាក់ សាឡង់ដឹក អ្នកដំណើរ នៅហុងកុង