គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ក្រោក​ឡើង​នៅ​ពាក់កណ្តាល​យប់​?

គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ក្រោក​ឡើង​នៅ​ពាក់កណ្តាល​យប់​?

​មាន​មនុស្ស​មួយចំនួន​តែងតែ​គេង ហើយ​ក្រោក​ឡើង​នៅ​ពាក់កណ្តាល​យប់ ហើយ​មិន​អាច​គេង​លក់​ទៀត​ទេ នេះ​ជា​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ដូចនេះ​តើ​មាន​វិធី​អ្វី​ដែល​អាច​ធ្វើឲ្យ​អ្នកអាច​គេង​រហូតដល់​ព្រឹក​?

អារម្មណ៍​នឿយហត់​
ប្រសិន​បើ​មុន​ពេល​គេង​អ្នកមាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង ហើយ​ពិបាក​ក្នុង​ការ​ចូល​គេង មុនពេល​ចូល​គេង​ប៉ុន្មាន​ម៉ោង អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​ដោយ​ដើរ ឬ​ធ្វើ​ការងារ​ផ្ទះ នោះ​អ្នកនឹង​ងាយ​អាច​គេង​លក់​ដល់​ព្រឹក ហើយ​មិន​ក្រោក​ឡើង​នៅ​ពាក់កណ្តាល​យប់​ឡើយ​។​

បន្ធូរ​អារម្មណ៍​
នៅ​មុនពេល​ដែល​អ្នក​ចូល​គេង អ្នក​ត្រូវ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នកអាច​បន្ធូរអារម្មណ៍​បាន​ដូចជា ៖ ស្តាប់​ចម្រៀង អាន​សៀវភៅ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូចជា ៖ ធ្វើ​ការងារ​ក្រុមហ៊ុន លេង​ទូរស័ព្ទ និយាយ​ទូរស័ព្ទ ឈ្លោះ​គ្នា និង​មើល​រឿង​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មិន​សប្បា​យ​ចិត្ត​ទេ ព្រោះ​វា​សុទ្ធតែ​ជា​ទង្វើ​ដែល​អាច​ធ្វើឲ្យ​អ្នកយ​ល់​សុបិន្ត​អាក្រក់ នោះ​អ្នកនឹង​អាច​គេង​លក់​ដល់​ពេល​ព្រឹក ហើយ​មិន​ងាយ​ក្រោក​ឡើង​ដោយ​គេង​មិន​លក់​ទៅ​វិញ​ទេ​។​

សីតុណ្ហភាព​បន្ទប់​
នៅ​មុនពេល​ដែល​អ្នករៀបចូ​លគេង អ្នក​ត្រូវ​តែ​តម្រូវ​សីតុណ្ហភាព​បន្ទប់​អ្នក​ឲ្យនៅ​ចន្លោះ​ពី​១៦​ដល់​២២​អង្សា​សេ ព្រោះ​សីតុណ្ហភាព​នេះ​ល្មម​សម្រាប់​ធ្វើ​ឲ្យ​អ្នកគេង​លក់បាន​ស្រួល ហើយ​មិន​ងាយ​ក្រោក​ឡើង​ទេ តែបើ​សីតុណ្ហភាព​ខ្ពស់ ឬ​ទាប​ពេក វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​ស្រួល​ឡើយ ហើយ​ពិបាក​ចូល​គេង​ទៀតផង​។​

ខោអាវ​
អ្នក​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ដែល​ក្រាស់​ពេក ឬ​ស្តើង​ពេក​ទេ ព្រោះ​វា​សុទ្ធតែ​ប៉ះពាល់​ដល់​ដំណេក​អ្នក​ទាំងអស់ នោះ​អ្នក​នឹង​មិន​អាច​គេង​លក់​ស្រួល​ឡើយ​នៅពេល​យប់​៕ 


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។