​មិន​ប្រើ​ថ្នាំ ក៏​អាច​ជា​ផ្តាសាយ​បានដែរ​

​មិន​ប្រើ​ថ្នាំ ក៏​អាច​ជា​ផ្តាសាយ​បានដែរ​

​នៅពេល​ដែល​អ្នក​ផ្តាសាយ​ម្តងៗ អ្នក​តែងតែ​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​មិន​ថា​ធ្ងន់​ឬ​ស្រាល ប៉ុន្តែ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​ធ្វើឲ្យ​អ្នក​ជាពី​ផ្តា​សាយ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​នោះទេ​។ តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?
 

ទឹកក្រូច​ស្ករក្រាម​
គ្រឿងផ្សំ ៖ ក្រូច​មួយ​ផ្លែ ស្ករក្រាម​បន្តិច​
​វិធី​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​លាង​ក្រូច​ឲ្យ​ស្អាត រួច​ចិត​ជា​បន្ទះៗ រួច​ទើប​ដាក់​ក្នុង​ចាន រួច​ដាក់​ស្ករក្រាម ទើប​ចាក់ទឹក​ចូល បន្ទាប់​ពី​ចាក់ទឹក​រួច អ្នក​ត្រូវ​តែ​យក​វា​ទៅ​ចំហុយ​ចំនួន​២​ម៉ោង​ជាការ​ស្រេច​។​

ទឹកក្រូច​អំបិល​
គ្រឿងផ្សំ ៖ ក្រូច​ចំនួន​មួយ​ផ្លែ អំបិល​ចំនួន​២​ក្រាម​។​
​របៀប​ចម្អិន ៖ ដំបូង​អ្នក​អាច​យក​ក្រូច​ទៅ​លាង​ឲ្យ​ស្អាត បន្ទាប់​មក​ចិត​ផ្នែក​លើ​នៃ​ក្រូច ដើម្បី​ញាត់​អំបិល​ចូល ហើយ​យក​ចង្កឹះ​ទៅ​ចាក់​ក្នុង​ក្រូច​នោះ ដើម្បី​ឲ្យ​អំបិល​ចូល​សព្វ បន្ទាប់មក​យក​វា​ទៅ​ចំហុយ​ចំនួន​ពី​១០​ទៅ​១៥​នាទី​ជា​ការ​ស្រេច នៅពេល​ដែល​អ្នក​បរិភោគ អ្នក​អាច​ចិត​ចោល​សំបក រួច​បរិភោគ​សាច់ និង​ទឹក​នៃ​ក្រូច នោះ​ជំងឺ​ផ្តាសាយ​អ្នកនឹង​ងាយ​ជា​ដោយ​មិនបាច់​ផឹក​ថ្នាំ​ឡើយ​៕

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។