១០ ចំណុច ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ព្រឹក ដើម្បី​ជីវិត​ស្រស់​ស្រាយ​

១០ ចំណុច ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ព្រឹក ដើម្បី​ជីវិត​ស្រស់​ស្រាយ​

​ពេលព្រឹក អាច​ជា​ពេល​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក ដែល​អាច​កំណត់​បាន​ថា​តើ វា​ជា​ថ្ងៃ​ល្អ ឬ​ថ្ងៃ​អាក្រក់​។ ខាងក្រោម​នេះ គឺជា​ទម្លាប់ ១០ ចំណុច ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដ៏​អស្ចារ្យ​។​

១. ផឹកទឹក​ក្តៅ​ឧ​ណ្ឌៗ ជាមួយនឹង​ក្រូចឆ្មារ​
​ការផឹក​ទឹក​ក្តៅ​ឧ​ណ្ឌៗ ជាមួយ​ក្រូចឆ្មារ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​រាងកា​យរបស់​អ្នកធ្វើការ​។ វា​ហាក់បីដូចជា​ប្រេងម៉ាស៊ីន​រថយន្ត​អញ្ចឹង​។​

២. ភ្ញាក់​ពី​ព្រឹក​
​វា​គឺជា​រឿង​ទីមួយ​ហើយ ពីព្រោះ ដើម្បី​មាន​ថ្ងៃ​ថ្មី​ល្អ អ្នក​គួរតែមាន​ពេល​ច្រើន ដើម្បី​ធ្វើ​កិច្ចការ​នានា ឲ្យបាន​ទាន់​ពេលវេលា ដូចជា ការ​ហាត់ប្រាណ ការសម្អាត​កាយ ការ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​។​ល​។​

៣. កោស​អណ្តាត​
​ការ​កោស​អណ្តាត ជួយ​ឲ្យ​អ្នកមានក្លិន​មាត់​ស្រស់ថ្លា​ជាង​មុន ហើយ​ក៏​ជួយ​ដាស់​ដល់​រាងកាយ​អ្នក ឲ្យមាន​ភាពរហ័សរហួ​ន​ផងដែរ​។ ក្រៅពីនេះ ការ​កោស​អណ្តាត អាច​ជួយ​ឲ្យ​អ្នក ញ៉ាំ​អាហារ​បាន​ឆ្ងាញ់ ដោយ​អណ្តាត​អាច​ទទួល​រសជាតិ​បានល្អ​។​

៤. ពត់​ខ្លួន​
​ការ​ពត់ពេន​ខ្លួន គឺជា​ការ​ដាស់​សាច់ដុំ​របស់​អ្នក​ឲ្យ​ភ្ញាក់ និង​ចាប់ផ្តើម​ធ្វើការ​។ អ្នក​អាច​ហាត់​យូហ្កា ហាត់​អា​អេរ៉ូប៊ិច ឬ​រត់​ត្រឹកៗ ដើម្បី​បញ្ចុះ​គីឡូ​ផងដែរ​។​

៦. លោត ១០០ ដង​
​ការ​លោត អាច​ជា​ការ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត នៅ​ពេល​ព្រឹក ដើម្បី​ដាស់​សរី​រាង​របស់​អ្នក ឲ្យ​ភ្ញាក់ឡើង​ព្រម​គ្នា ហើយក៏​អាច​ជួយ​ឲ្យ​អ្នក មាន​រាងកាយ​សមសួន​ដែរ​។​
៦. ដុស​សម្អាត​រាងកាយ​ទាំងមូល​
​ការ​ដុស​សម្អាត​រាងកាយ​ទាំងមូល គឺ​ជា​ទង្វើ​ដ៏​ចាំបាច់​បំផុត ដើម្បី​ជួយ​ពង្រឹង​ដល់ ប្រព័ន្ធ​ឈាម​រត់ និង​ជម្រុះ​កោសិកា​ដែល​ងាប់ៗ​ចោល​។ ការ​ដុស​សម្អាតខ្លួន នឹង​ជួយ​ឲ្យ​ស្បែក​អ្នក​ទន់​រលោង​ផងដែរ​។​

១០ ចំណុច ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ព្រឹក ដើម្បី​ជីវិត​ស្រស់​ស្រាយ​

៧. ស្តាប់​តន្ត្រី​
​ចូរ​ចាប់ផ្តើម​ថ្ងៃ ជាមួយនឹង​តន្ត្រី​ដែល​អ្នក​ចូលចិត្ត និង​ដែល​អាច​ធ្វើឲ្យ​អារម្មណ៍​អ្នក ស្រស់​ស្រាយ តាម​តន្ត្រី​នោះ​។ វា​នឹង​ជួយ​ឲ្យ​អ្នក​សម្លឹង​មើល​ទៅ​មុខ និង​គិត​អវិជ្ជមាន ចំពោះ​ថ្ងៃ​ថ្មី​របស់​អ្នក​។​

៨. ញ៉ាំ​អាហារ​ពេលព្រឹក ដែល​មាន​ពណ៌​បៃតង​
​បន្ទាប់​ពី​ភ្ញាក់​ពី​គេង នៅ​ពេល​ព្រឹក កោស​អណ្តាត ដុស​សម្អាត​កាយ ហាត់ប្រាណ ស្តាប់​ចម្រៀង ... រួចមក ឥឡូវ គឺ​ដល់ពេល​ស្រស់ស្រូប​អាហារ​ពេលព្រឹក ដែល​មាន​ពណ៍​បៃតង​ហើយ​។​

៩. សមាធិ​ពីរ​បី​នាទី​
​វា​នឹង​ជួយ​ឲ្យ​អ្នកបាន​ស្រស់ថ្លា គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​និច្ច​។​

១០. សើច​ដាក់ខ្លួន ៣០ នាទី​
​ការ​សើច​ដាក់ខ្លួន មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក ឲ្យ​តម្លៃ​ខ្លួនឯង និង​ពេញចិត្ត​ខ្លួនឯង​ទេ ប៉ុន្តែ វា​នឹង​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​ទៀតផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។