​ទើប​ដឹងថា ជនជាតិ​ជប៉ុន រស់​បាន​យូរ ដោយសារ …

​ទើប​ដឹងថា ជនជាតិ​ជប៉ុន រស់​បាន​យូរ ដោយសារ ...

​អ្នក​នឹង​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ ពេល​គេ​ប្រាប់ថា ជនជាតិ​ជប៉ុន រស់​បាន​យូរ​នោះ​។ ពិតណាស់ ជនជាតិ​ជប៉ុន មាន​អត្រា​រស់រានមានជីវិត​ខ្ពស់​ជាងគេ ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងអស់​។ មនុស្ស​ស្រី អាច​រស់​បាន​ជា​មធ្យម ៨៧ ឆ្នាំ ហើយ​មនុស្ស​ប្រុស​អាច​ឈាន​ដល់ ៨០ ឆ្នាំ (​ប្រៀបធៀប​ទៅ​អា​មេ​រិច មនុស្ស​ប្រុស ៨១ មនុស្ស​ស្រី ៧៦)​។ យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹង ជនជាតិ​ជប៉ុន អាច​រស់​បាន​អាយុ ៧៥ ឆ្នាំ ដោយ​គ្មាន​ពិការភាព និង​មាន​សុខភាព​ល្អ​ទៀតផង​។​

​គេ​ឆ្ងល់​ណាស់​ថា ជប៉ុន ជា​ប្រទេស​ដែល​ស្ត្រេ​ស និង​តឹងតែង​បំផុត ពី​ព្រោះ​មនុស្ស​ត្រូវ​ធ្វើការ​ច្រើន គឺ ១.៧៤៥ ម៉ោង សម្រាប់​បុគ្គលិក​ម្នាក់ នៅក្នុង​ឆ្នាំ ២០១២ ដែល​ជា​កត្តា​ប្រឈមមុខ​នឹង​ការស្លាប់ ប៉ុន្តែ ហេតុអ្វី​បានជា​គេ​នៅតែ​អាច​រស់​បាន​យូរ​?

​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន “​ចំណីអាហារ​” ដើរ​តួនាទី​សំខាន់​បំផុត ដែល​អាច​ធ្វើឲ្យ ជនជាតិ​ជប៉ុន​រស់​បាន​យូរ​។​

“​អាហារ​ច្រើន​មុខ​ចម្រុះ​គ្នា តែ​តិចៗ អាហារ​មាន​កាឡូរី​ទាប ដូចជា​ត្រី និង​បន្លែ សម្ភារៈ​សម្រាប់​ញ៉ាំ​ស្រស់ស្អាត ... សុទ្ធតែ​ជា​កត្តា​ចូលរួម ដើម្បី​រស់​បាន​យូរ​” នេះ​ជា​ការលើកឡើង របស់​លោកស្រី Naomi Moriyama នៅក្នុង​សៀវភៅ​របស់គាត់ ដែល​មាន​ចំណងជើង​ថា "​ស្ត្រី​ជនជាតិ​ជប៉ុន មិន​ងាយ​ចាស់ ឬ​ធាត់ ៖ អាថ៌កំបាំង​នោះ​គឺ ផ្ទះ​បាយ​នៅ​ទីក្រុង​តូ​ក្យូរ​បស់​ម្តាយ​ខ្ញុំ Japanese Women Don't Get Old or Fat: Secrets of My Mother's Tokyo Kitchen"​។​

​លោកស្រី​បាន​បញ្ជាក់ ៖ "​របប​អាហារ​ជនជាតិ​ជប៉ុន ផ្តោតទៅលើ​ថាមពល​របស់​អាហារ ផលប៉ះពាល់ និង​សម្រាប់​ចំអែត​ក្រពះ​"​។​

​ប៉ុន្តែ “​អាហារ​” មិនមែន​ជា​ចម្លើយ​តែ​មួយ​នោះ​ទេ ជាពិសេស​គឺ ជនជាតិ​ជប៉ុន ចូលចិត្ត​ញ៉ាំ​ប្រៃ និង​ចម្អិន​មិនសូវ​ឆ្អិន ឬ​ញ៉ាំ​ឆៅ​តែម្តង​។ ឧទាហរណ៍ ស៊ូ​ស៊ី (Sushi) ពិតជា​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ វា​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ H. Pylori និង​ជំងឺ​ផ្សេងៗ​ទៀត​បាន​។​

​ចម្លើយ​មួយ​ទៀត ដែល​ជនជាតិ​ជប៉ុន អាច​រស់​បាន​យូរ​នោះ​គឺ ការរស់នៅ​ដោយ​សប្បាយចិត្ត គ្មាន​ទុក្ខ​កង្វល់ និង​ជំងឺ​ផ្សេងៗ​។ មនុស្ស​ចាស់ ត្រូវបាន​កូនចៅ​យកចិត្តទុកដាក់​, មនុស្ស​ចាស់ ត្រូវបាន​សង្គម​មើលថែ​, មនុស្ស​ចាស់​អាច​រីករាយ និង​ចំណាយពេល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ដោយ​មិន​មាន​ជំងឺ ... នេះ​ហើយ​គឺ គុណភាព​នៃ​ជីវិត របស់​ជនជាតិ​ជប៉ុន​។​

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។