​អ្វី​នឹង​កើតឡើង នៅ​ពេល​អ្នក​ផឹកទឹក ដោយ​ពោះ​ទរ​ទេ នៅ​ពេល​ព្រឹក​?

​អ្វី​នឹង​កើតឡើង នៅ​ពេល​អ្នក​ផឹកទឹក ដោយ​ពោះ​ទរ​ទេ នៅ​ពេល​ព្រឹក​?

​អ្នក​រាល់គ្នា ច្បាស់​ជា​ង​ដឹង​ហើយ​ថា ការផឹក​ទឹក​ពី ៧ ទៅ ៨ កែវជា​រៀងរាល់ថ្ងៃ គឺជា​រឿង​ចាំបាច់ សម្រាប់​សុខភាព ប៉ុន្តែ មាន​ចំណុច​មួយ ដែល​អ្នក​ប្រហែលជា​មិន​បានដឹង​ទេ​ថា ការផឹក​ទឹក​កែវ​ដំបូង ភ្លាមៗ​ក្រោយពេល​ក្រោក​ពី​គេង ពិតជា​នាំមក​នូវ​សារៈប្រយោជន៍​ជាច្រើន បន្ថែម​ពីលើ​នេះ​ទៀត​។ តាម​ការសិក្សា​មួយ​ចំនួន​បានឲ្យដឹងថា ការផឹក​ទឹក​ដោយ​ពោះ​ទរ​ទេ អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​យ៉ាង រាប់​ចាប់ពី​ជំងឺ​ហឺត រហូត​ដល់​ការឈឺ​ចុកចាប់ ដោយសារ​ជំងឺ​មហារីក​។

ដូច្នេះ តើ​យើង​គួរ​ផឹកទឹក​ដូចម្តេច ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​បែប​នេះ​?

​ហេតុ​អ្វី​យើង​ត្រូវការ​ញ៉ាំ​ទឹក នៅ​ពេល​ព្រឹក​ព្រលឹម​?
-​    ​៧០ ភាគរយ​នៃ​រាងកាយ​របស់​យើង គឺជា​ទឹក ដូច្នេះ ទឹក ដើរតួ​សំខាន់​ណាស់ ដើម្បី​ឲ្យ​រាងកាយ​យើង បំពេញ​កិច្ចការ​បាន​ល្អ​
-​    ​កោសិកា​ខួរក្បាល​មនុស្ស​យើង មានទឹក​ប្រហែលជា ៨៥ ភាគរយ​
-​    ​៧៥ ភាគរយ​នៃ​សាច់ដុំ​របស់​យើង គឺជា​ទឹក​
-​    ​ឆ្អឹង មាន ២៥ ភាគរយ គឺជា​ទឹក​
-​    ​៨២ ភាគរយ​នៃ​ឈាម គឺជា​ទឹក​។​

​ផលប្រយោជន៍​នៃ​ការ​ផឹកទឹក នៅ​ពេល​ព្រឹក​ព្រលឹម​?
១. ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា ពីព្រោះ​ទឹក​ជួយ​បញ្ចេញ​ជាតិពុល​នានា ពី​ក្នុង​ចរន្ត​ឈាម​
២. បង្កើត​កោសិកា​ថ្មី ពីព្រោះ​ការផឹក​ទឹក​នៅ​ពេល​ព្រឹក អាច​ជួយ​បង្កើន​អត្រា កកើត​កោសិកា​ឈាម និង​កោសិកា​សាច់ដុំ​ថ្មី​
៣. ធ្វើឲ្យ​មាន​តុល្យភាព លើ​ប្រព័ន្ធ​ទឹក​រងៃ ៖ នៅ​ពេល​អ្នក​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ជា​ទៀងទាត់ អ្នកនឹង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ទឹក​រងៃ ធ្វើការ​បាន​ល្អ និង​មាន​តុល្យភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​នានា​។​
៤. សម្រក​ទម្ងន់ ៖ ប្រសិនបើ​អ្នក​ផឹកទឹក​បាន​ច្រើន​រាល់ថ្ងៃ នោះ​រាងកាយ​របស់​អ្នក​ធ្វើ​មេ​តា​ប៉ូលីស​បាន​ច្រើន​ជាង​មុន ហើយ​អ្នក​ក៏​អាច​ស្រក​ទម្ងន់​បាន​ផងដែរ​។​
៥. ចម្រោះ​កាកសំណល់​ក្នុង​ពោះវៀន ៖ ពេល​អ្នក​ផឹកទឹក​ភ្លាមៗ មុន​ពេល​ញ៉ាំ​អាហារ គឺ​អ្នក​កំពុងតែ​ដុស​សម្អាត ប្រព័ន្ធ​ក្រពះ​ពោះវៀន​របស់​អ្នក​ហើយ​។​
៦. ព្យាបាល​អាការៈ និង​ជំងឺ​ជាច្រើន ដូចជា ការ​ក្អួតចង្អោរ ឈឺ​ក ចុកពោះ​ពេល​មក​រដូវ ឈឺភ្នែក ការឈឺចាប់​ដោយ​សារ​ជំងឺមហារីក រាគ ជំងឺ​តម្រងនោម ជំងឺ​ប្រព័ន្ធ​ទឹកនោម ជំងឺរលាកស្រោមខួ​រ ជំងឺរបេង ជំងឺ​រលាក​សន្លាក់ ការឈឺ​ក្បាល​។​ល​។​

​តើ​យើង​គួរ​ផឹកទឹក​ដូចម្តេច ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​បែប​នេះ​?
-​    ​ផឹកទឹក​មួយ ឬ​ពីរ​កែវ​ភ្លាម ក្រោយពេល​ក្រោក​ពី​គេង​
-​    ​កុំ​ផឹក​ភេសជ្ជៈ ឬ​ចំណីអាហារ​ផ្សេងៗ មុន និង​ក្រោយ ផឹកទឹក​នេះ​
-​    ​កុំ​ផឹកស្រា នៅ​ពេល​ល្ងាច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។