ឈប់អង្គុយ​លើ​កាបូប​លុយ ប្រយ័ត្នឈឺ​ខ្នង ឈឺ​ចង្កេះ​

ឈប់អង្គុយ​លើ​កាបូប​លុយ ប្រយ័ត្នឈឺ​ខ្នង ឈឺ​ចង្កេះ​

​ឈឺ​ខ្នង ឬ​ស្យា​ទិក​
​ការឈឺ​ខ្នង គឺជា​អា​ការៈដែល​កើត​ច្រើន​បំផុត គឺ ៧០ ទៅ ៨០ ភាគរយ ដែល​មនុស្ស​គ្រប់គ្នា នឹង​ជួបប្រទះ ក្នុង​ថ្ងៃ​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។ វា​គឺជា​ការឈឺចាប់ ដែល​ចេញពី​ខ្នង រាលដាល​ទៅ​ចង្កេះ ឆ្អឹង​កញ្ចូញគូថ និង​ជើង​។ វា​អាច​មាន​សភាព​ធូរស្រាល មធ្យម និង​ធ្ងន់ធ្ងរ​។​

​ការឈឺ​ខ្នង​បែបនេះ អាច​បណ្តាលមកពី មូលហេតុ​ជាច្រើន​។​

​យ៉ាងណាមិញ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះគឺ ការដាក់​កាបូប​លុយ នៅ​ហោប៉ៅ​ក្រោយ ហើយ​អង្គុយ​លើ​វា នៅពេល​ជិះ​ឡាន អង្គុយ​រៀន ធ្វើការ ឬ​ហាត់ប្រាណ ... អាច​ជា​មូលហេតុ​មួយ នៃ​ការឈឺ​ខ្នង​នេះ​ផងដែរ​។​

ដំណោះស្រាយ ៖ យកកាបូបលុយចេញ ពេលអង្គុយ ។

​ដូច្នេះ ដើម្បី​ចៀសវាង​បញ្ហា​នានា អ្នក​គួរតែ ៖
•​    ​គេង​ក្នុង​ទីតាំង​ត្រឹមត្រូវ​
•​    ​ពេល​ភ្ញាក់​ពី​គេង កុំ​ប្រញាប់​ក្រោក​ពេក ត្រូវ​ធ្វើ​ចលនា​ដៃជើង​ខ្លះ​សិន ទើប​ងើប​មួយៗ​
•​    ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​
•​    ​កុំ​លើ​ក​របស់​ធ្ងន់ធ្ងរៗ​
•​    ​កុំ​ពត់ពេន​ខ្លួន​ខ្លាំងពេក​
•​    ​កុំ​ផឹកស្រា​
•​    ​កុំ​ជក់បារី​
•​    ​ទទួលទាន​ចំណីអាហារ​មាន​ជីវជាតិ ពិសេស កាល់ស្យូម ដើម្បី​ការពារ​ឆ្អឹង ...៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។